Blogger Widgets

ស្វែងយល់ពីបច្ចេកវិទ្យា eSATA​ សម្រាប់​ថាសរឹង​ខាង​ក្រៅ​ដែល​មាន​ល្បឿន​លឿន

តើ​ eSATA គឺ​ជា​អ្វី​ ?
SATA ​ចាប់​ផ្ដើម​ដំបូង​ត្រូវ​បាន​គេ​បង្កើត​ឡើង​ជា​បច្ចេកវិទ្យា​សម្រាប់​ប្រើ​ តែ​នៅ​ខាង​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​ប៉ុណ្ណោះ ដោយ​ផ្ដល់​នូវ​​កម្រិត​ដំណើរការ​លឿន​ ​និង​មាន​​លក្ខណ​ពិសេស​ច្រើន​ សម្រាប់​​ការ​ចម្លង​ទិន្នន័យ​​ដោយ​មាន​ល្បឿន​ជាង​ USB ដល់​ទៅ​បី​ដង​ ។ បន្ទាប់​មក​អ្នក​ស្ថាបនិក​វ័យ​ឆ្លាត​បាន​រក​ឃើញ​ការ​បង្កើត​ថ្មី​​ដែល​អាច​​ អាច​អោយ​បច្ចេកវិទ្យា​ SATA នេះ​ប្រើ​នៅ​ខាង​ក្រៅ​កុំព្យូទ័រ​បាន​ ដោយ​បាន​នាំ​នូវ​កម្រិត​ដំណើរការ​ និង លក្ខណ​ពិសេស​ដូច​គ្នា​សម្រាប់​ឧបករណ៍​​ផ្ទុក​ទិន្នន័យ​នៅ​ខាង​ក្រៅ​ជំនួស​ អោយ​ការ​ប្រើប្រាស់​ USB ឬ ប្រភេទ​តភ្ជាប់​​ផ្សេង​ទៀត​ ។



​បច្ចេកវិទ្យា​ដែល​ត្រូវ​បាន​គេ​បង្កើត​ថ្មី​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​ eSATA ( External Serial Advanced Technology Attachment)ដែល​អាច​អោយ​គេ​ប្រើប្រាស់​ខ្សែ​​បន្ថែម​ដែល​មាន​ប្រវែង​រហូត​ ដល់​ទៅ​ ២ ម៉ែត្រ នៅ​ខាង​ក្រៅ​ម៉ាស៊ីន​កុំព្យូទ័រ​ដើម្បី​ទាញ​ដើម្បី​ប្រើប្រាស់​ជាមួយ​ខ្សែ​ SATA សម្រាប់​ឧបករណ៍​ផ្ទុក​ទិន្នន័យ​ខាង​ក្រៅ​​ ។ ហើយ​ពេល​នោះ​ SATA ត្រូវ​បាន​គេ​ប្រើ​នៅ​ខាង​ក្រៅ​ ដោយ​មាន​ជា​លក្ខណ​ពិសេស​នៃ​ខ្សែ​ ប្រដាប់​តភ្ជាប់​ តម្រូវ​ការ​ចរន្ត​ ត្រូវ​បាន​គេ​ដាក់​ចេញ​ជា​ស្ដង់​ដារ​ខ្សែ​ ថ្មី​ក្នុង​ឆ្នាំ​ 2004 ។ eSATA ផ្ដល់​នូវកម្រិត​ដំណើរការ​លឿន​​ជាង​​ប្រភេទ​ថាសរឹង​ខាង​ក្រៅ​ផ្សេង​ៗ​ហើយ​ ប្រើ​​ដក​ ឬ ដោត​ភ្ជាប់​បាន​ភ្លាម​ៗ​ ។

អនុភាព​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ eSATA
ជាមួយ​នឹង​ការ​បង្ហាញ​ eSATA ជា​លើក​ដំបូង​ដែល​ជា​ដំណោះ​ស្រាយ​សម្រាប់​ការ​ផ្ទុក​ទិន្នន័យ​នៅ​ផ្នែក​ខាង​ ក្រៅ​ ហើយ​ក្នុង​ពេល​នោះ​ដៃ​គូរ​ប្រកួត​ប្រជែង​ផ្ទាល់​​សម្រាប់​ឧបករណ៍​ផ្ទុក​ ទិន្នន័យ​ខាង​ក្រៅ​មាន​ដូច​ជា​ firewire 1394 និង USB 2.0 ។ eSATA ​ជា​ទម្រង់​ទាន់​សម័យ​មួយ​នៃ​ការ​តភ្ជាប់​ថាសរឹង​ដែល​ត្រូវ​បាន​គេ​បង្កើត​ ឡើង​សម្រាប់​ប្រើ​ជាមួយ​កុំព្យូទ័រ​ទំនើប​ៗ​ ។ ម្យ៉ាង​វិញ​ទៀត​អ្នក​នឹង​ចាប់​ផ្ដើម​ឃើញ​មាន​កុំព្យូទ័រ​យួរ​ដៃ​ថ្មី​ៗ​ជា​ ច្រើន​បាន​បញ្ចូល​រន្ធ​ eSATA ដើម្បី​អាច​តភ្ជាប់​ដោយ​ផ្ទាល់​ទៅ​កាន់​ថាសរឹង​ eSATA សម្រាប់​ការ​ប្រើប្រាស់​បន្ទាន់​ ចំណែក​ឯ​ម៉ាស៊ីន​ចាស់​ៗ​​មិន​បាន​បញ្ចូល​ឡើយ​ ។ រន្ធ​ eSATA គឺ​ជា​ជម្រើស​គួរ​ទទួល​យក​បាន​​ផ្សេង​ពីឧបករណ៍​ដែល​ប្រើ​រន្ធ​​ USB ហើយ​អាច​មាន​ល្បឿន​លឿន​ជាង​ស្ទើរ​តែ​បី​ដង​នៃ​ USB 2.0 ។ អ្នក​អាច​ចម្លង​ឯកសារ​ធំ​ៗ​ដែល​មាន​ទំហំ​ដល់​ទៅ​ 3GB ​តាម​ eSATA ដោយ​ចំនាយ​ពេល​តិច​បំផុត​ប្រហែល​ 1 នាទី 6 វិនាទី​ ហើយ​វា​មាន​សារប្រយោជន៍​សម្រាប់​តម្រូវ​ការ​បញ្ជូន​ឯកសារ​ធំ​ ៗ ឬ ឯកសារ​ចំនួន​ច្រើន​មាន​ទំហំ​ធំ​ក្នុង​ពេល​តែ​មួយ​ ជា​ហេតុ​ធ្វើ​អោយ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ធ្វើ​ការ​ចម្លង​ឯកសារ​ពី​ កុំព្យូទ័រ​ ឬ ថែម​ទាំង​ចម្លង​កុំព្យូទ័រ​ទាំង​មូល​ក៏​បាន​ ។

គុណវិបត្តិ និង គុណសម្បត្តិ​នៃ​ការ​ប្រើប្រាស់​ eSATA
eSATA មាន​អត្ថប្រយោជន៍​លើស​ពី​ខ្សែ​ Parallel ( ខ្សែតភ្ជាប់​ម៉ាស៊ីន​ព្រីន​ជា​ដើម​ ) ដោយ​សារ​វា​មាន​ប្រតិបត្តិការ​គួរ​ទុកចិត្ត​ជាង​ហើយ​មាន​ភាព​ងាយ​ស្រួល​ ក្នុង​ការ​បញ្ចូល​ ឬ ដក​ឧបករណ៍​ចេញ​នៅ​ពេល​ដែល​ដំណើរការ​ក៏​បាន​ ( hot swapping) ។ លើសពី​នេះ​ទៅ​ទៀត​ខ្សែ​របស់​វា​មាន​ទំហំ​តូច​ ហើយ​អត្ថប្រយោជន៍​ដ​សំខាន់​បំផុត​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ ដោយ​​អាច​បញ្ជូន​ទិន្នន័យ​បាន​លឿន​ជាង​ USB និង Firewire ប្រហែល​បី​ដង​ ។ ខុស​ពី​​បច្ចេកវិទ្យា​ផ្សេង​ៗ​ទៀត​ eSATA មិន​ចាំ​បាច់​បក​ប្រែ​ទិន្នន័យ​រវាង​កុំព្យូទ័រ​ និងប្រភេទ​ខ្សែ​របស់​វា​ឡើយ​ គឺ​គ្រាន់​តែ​​ភ្ជាប់​ ​និង​ ចម្លង​ចេញ​ពី​កុំព្យូទ័រ​ទៅ​កាន់​ ​ឧបករណ៍​ខាង​ក្រៅ​ដែល​ប្រើ​ eSATA ឬ ពី​ eSATA ទៅ​កាន់​ម៉ាស៊ីន​កុំព្យូទ័រ​តែ​ប៉ុណ្ណោះ ដើម្បី​ជួយ​ដល់​ម៉ាស៊ីន​កុំព្យូទ័រ​អាច​សន្សំ​ធន​ធាន​ប្រើប្រាស់​នៅ​លើ​ CPU ហើយ​ថែម​ទាំង​ផ្ដល់​អោយ​អ្នក​ប្រើប្រាស់​​នូវ​ការ​បញ្ជូន​ទិន្នន័យ​បាន​លឿន​ ។ ក្នុង​ចំណោម​គុណសម្បត្តិ​ដ៏​ច្រើន​ eSATA នូវ​មាន​គុណ​វិបត្តិ​មួយ ដោយ​ហេតុ​ផល​សំខាន់​គឺ​ថា​ការ​តភ្ចាប់​តាម​ eSATA មិន​អាច​ផ្ដល់​ថាមពល​ទៅ​អោយ​ឧបករណ៍​ខាង​ក្រៅ​បាន​ដូច​ USB ឬ Firewire ឡើយ​ ។ ដូចនេះ​​ឧបករណ៍​ខាង​ក្រៅ​ដែល​តភ្ជាប់​តាម​ eSATA ត្រូវ​ការ​ខ្សែ​ផ្ដល់​ថាមពល​បន្ថែម​ ដែល​ធ្វើ​អោយ​វា​​មិន​​អាច​បង្កើត​ជា​ថាសរឹង​តូច​ៗ​សម្រាប់​ផ្ទុក​ទិន្នន័យ​ ដូច​ USB Flash ឡើយ​ ។ ប៉ុន្តែ​សម្រាប់​ ឧបករណ៍​ CD/DVD ឬ DVD ខាង​ក្រៅ​ តែង​តែ​មាន​ Power Supply ជា​ចាំ​បាច់​ដោយ​មិន​​ខ្វល់​ពី​ការ​តភ្ជាប់​របៀប​ណា​ជាមួយ​កុំព្យូទ័រ​ឡើយ​ ។ ដូច្នេះ​ eSATA សមស្រប​សម្រាប់​ការ​បញ្ចូន​ទិន្នន័យ​ដែល​មាន​ទំហំ​ធំ​​ ដូច​ជា​ប្រតិបត្តិការ​ Backup/restore នូវ​ឯកសារ​​ច្រើន​ ជា​ដើម​ ។ អ្នក​អាច​ប្រើ​ខ្សែ​ដែល​មាន​ប្រវែង​ដល់​ទៅ​ជិត​ពីរ​ម៉ែត្រ​តភ្ចាប់​ជាមួយ​ eSATA ហើយ​នៅ​ពេល​ដែល​ទិញ​ខ្សែ​ eSATA មួយ​ត្រូវ​ប្រយ័ត្ន​ថា​វា​​មិន​មាន​ទំហំ​ខុស​ពី​ខ្សែ​ SATA ខាង​ក្នុង​ ហើយ​កន្លែង​ដោត​ខ្សែ​ SATA ខាង​ក្នុង​នឹង​មិន​ត្រូវ​រន្ធ​ជាមួយ​រន្ធ​ eSATA នៅ​លើ​កុំព្យូទ័រ​ឬ​ ថាសរឹង​ខាង​ក្រៅ​របស់​អ្នក​ ។
តម្រូវ​ការ​សម្រាប់​ប្រើប្រាស់​ eSATA​

ប្រដាប់​តភ្ជាប់​ eSATA គឺ​ត្រូវ​ការ​សម្រាប់​ការ​ប្រើប្រាស់​ដាច់​ដោយ​ឡែក​ដើម្បី​តភ្ជាប់​ប្រើ​ ថាសរឹង​ eSATA ខាង​ក្រៅ ។ ហើយ​អ្វី​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​អាច​ប្រើ​ eSATA គឺ​កុំព្យូទ័រ​មួយ​ប្រើ​ជាមួយ​គ្នា​បាន​ដែល​មាន ​Motherboard ​បាន​បញ្ចូល​រន្ធ​ eSATA មក​ជាមួយ​ ឬ កុំព្យូទ័រ​ ដែល​មាន​ PCI Slot ទំនេរ​សម្រាប់​ដោត​កាត​ eSATA ដែល​អាច​អោយ​អ្នក​​តភ្ជាប់​ថត​ eSATA តាម​រយៈ​ខ្សែ​ eSATA ។ បែប​នេះ ​មិន​មែ​ន​ជា​ជម្រើស​ទូទៅ​សម្រាប់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​យួរ​ដៃ​ ដោយ​សារ​តែ​មិន​មែន​ថត​បន្ថែម​សម្រាប់​ PCI ដែល​អាច​អោយ​អ្នក​តភ្ជាប់​ជាមួយ​ eSATA នៅ​លើ​កុំព្យូទ័រ​ធម្មតា​ ។ ម្យ៉ាង​វិញ​ទៀត​នៅ​មាន​ឧបករណ៍​បម្លែង​ជា​ច្រើន​ផ្សេង​ៗ​អាច​ប្រើ​ជាមួយ​ eSATA ដែល​អាច​អោយ​អ្នក​តភ្ជាប់​ខ្សែ​ eSATA ទៅ​កាន់​ឧបករណ៍​តូច​ៗ​ដែល​អាច​តភ្ជាប់​តាម​រយៈ​ USB 2.0 ដែល​មាន​ល្បឿន​ 32 Mbps ក្នុង​មួយ​វិនាទី ។

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...