Blogger Widgets

ប្រវត្តិសាស្ត្រខ្មែរ

ករាជ​​​  ​សតវត្ស  ទសវត្ស


ក្នុងអត្ដបទប្រវត្តិវិទ្យា គេតែងជួបប្រទះពាក្យសករាជ សតវត្ស និង ទសវត្ស។ ដូចនេះ ដើម្បី

ងាយស្រូយក្នុងការរៀនប្រវត្តិវិទ្យា គេគប្បីយល់ច្បាស់លាស់នូវនៃពាក្យទាំងនេះជាមុនសិន។

សករាជ     សករាជមានពាក្យ ស័កះ និង រាជ ។ ស័កះមានន័យថា កាលសម័យ ការរាប់លំដាប់ឆ្នាំ ។
 រាជមានន័យថា ស្តេច​   ឬអច្ឆរិយបុគ្កល។​​​  សករាជមានន័យថាការរាប់ថ្ងៃ  ខែ  ឆ្នាំ  ឬយកត្រឹមតែឆ្នាំរៀងមក ពីថ្ងៃ ឬខែ​  ឬឆ្នាំ ដែលបុគ្គលអស្ចារ្យ ឬហេតុអស្ចារ្យណា
មូយដែលជនានុជនបានកត់ត្រាទុក។
នៅក្នុងកំរងអត្តបទប្រវត្តិវិទ្យាប្រទេសកម្ពុជា  គេឃើញមានពាក្យពុទ្ធសករាជ    នឹងគ្រឹស្តសករាជ។
​           ក.ពុទ្ធសករាជ (ព .ស)
   គឺជាការរាប់ឆ្នាំរៀងពឹឆ្នាំដែលព្រះពុទ្ធទ្រង់ចូលនិពា្វន។
    ឧទាហរណ៍ៈ ព្រះសក្យមុនីចេតីយដែលស្ដិតនៅមុខស្ថានីយរថភ្លើងក្រុងភ្នំពេញ
                         បានសាងឡើងក្នុង ព.ស ២៥០០។
            ខ គ្រឹស្គសករាជ(គ.ស)
គឺជាការរាប់ឆ្នាំរៀងពីឆ្នាំកំនើតរបស់ព្រះយេស៊ូគ្រឹស្ត ។
ឧទាហរណ៍ៈ     ប្រាសាទអង្គវត្តបានកសាងឡើងក្នុង គ.ស ១១ ១២ ។
  សតវត្ស
          សតវត្ស គឺរយៈពេល ១០០ឆ្នាំ ។ របៀបប្រើសតវត្ស មានដូចតទៅ៖
                       -ពីឆ្នាំទី ០១ ដល់ឆ្នាំទី១០០ នៃ គ. ស គេថាសតវត្សទី១ នៃគ.ស
                       -ពីឆ្នាំទី ១០១ ដល់ឆ្នាំទី២០០ នៃ គ. ស គេថាសតវត្សទី២នៃគ.ស។
  ទសវត្ស
      ទសវត្សគឺជារយះពេល១០ឆ្នាំ  ។  គេប្រើទសវត្សដើម្បីកំនត់ប្រឹត្តិការណ៍អ្វី
      មួយដែលមានរយៈពេលខ្លីជាងទសវត្ស។
     ឧទាហរណ៍ៈ ក្នុងទសវត្សឆ្នាំ៧០( គិតពីឆ្នាំ១៩៧០ ដល់ ១៩៧៩)                                                    
             ប្រជាជនកម្ពុជាមានការរងទុកវេទនា ជាបំផុត   ។ 
                     

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...