Blogger Widgets

Windows​ 8 ផ្ដល់​មុខ​ងារ​ពិសេស​ជា​ច្រើន​ដែល​ Windows ​7 ​គ្មាន​

វា​ប្រហែល​ជា​មាន​រយៈ​ពេល​យូរ​ទៀត​សម្រាប់​ការ​បញ្ចេញ​នូវ​ Windows 8 ​ដែល​មាន​លក្ខណៈ​ពេញ​លេញ​សម្រាប់​ការ​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​។​ ប៉ុន្តែ​នៅ​ពេល​នេះ​ក្រុមហ៊ុន ​Microsoft ​បាន​ចេញ​នូវ​ Windows 8 Developer Preview ដើម្បី​ឱ្យ​អ្នក​ធ្វើ​ការ​ប្រើ​ប្រាស់​សាក​ល្បង​ផង​ដែរ​។ អ្វី​ដែល​អ្នក​គួរ​កត់​សំគាល់​ក្នុង​ការ​យក ​Windows 8 ​មក​ប្រើ​ប្រាស់​នោះ​គឺ​ការ​ប្រើ​សាក​ល្បង​ជា​មួយ​និង​លក្ខណៈ​សំខាន់ៗ (New Feature) ​របស់​ Windows នេះ​ដែល​គេ​បាន​ដាក់​បញ្ចូល​ទៅ​ឱ្យ​លោក​អ្នក​ប្រើ​ប្រាស់​។ ​ចំពោះ​អ្នក​ដែល​ធ្វើ​ការ​ប្រើ​ប្រាស់​ Windows 8​ នេះ​ប្រាកដ​ជា​យល់​ថា​វា​ត្រូវ​បាន​គេ​រចនា​តម្រូវ​ជា​មួយ​និង​ឧបករណ៍​ដែល​អាច​ធ្វើ​ការ​ចុច​លើ​អេក្រង់​បាន​(Touch Screen) តែ​មិន​មែន​មាន​ន័យ​ថា​វា​មិន​អាច​ធ្វើ​ការ​ជា​មួយ​និង​កុំព្យូទ័រ​ធម្មតា​បាន​នោះ​ទេ​។ គ្រាន់​តែ​ការ​ប្រើ​នៅ​លើ​ឧបករណ៍​Touch Screen ​វា​មាន​ការ​ប្រើ​ប្រាស់​គួរ​ឱ្យ​ចាប់​អារម្មណ៍​ច្រើន​ជាង​ការ​ប្រើ​ប្រាស់​នៅ​លើ​កុំព្យូទ័រ​ដែល​គ្មាន ​Touch Screen ​តែ​ប៉ុណ្ណោះ​។ ខាង​ក្រោម​ជា​ការ​បង្ហាញ​នូវ​ចំណុច​ប្លែកៗ​ដែល​មាន​នៅ​ក្នុង ​Windows 8 Developer Preview

 
  1. ការ​បង្ហាញ​ Home Screen ជា​លក្ខណៈ Metro
    ការ​បង្ហាញ​នូវ​ Screen​ ជំនាន់​ថ្មី​របស់​វា​មាន​លក្ខណៈ​ជា ​Metro Home Screen ដែល​វា​បាន​ធ្វើ​ការ​បង្ហាញ​បន្ទាប់​ពី ​Log on​ចូល​ទៅ​កាន់​កុំព្យូទ័រ​របស់​អ្នក​។ អ្នក​អាច​ប្រើ​ការ​ Touch Screen ​ដើម្បី​ធ្វើ​ការ​ទាញ​នូវ​ផ្ទាំង​កម្មវិធី​ទាំង​អស់​ដែល​ស្ថិត​នៅ​លើ​នោះ​បាន​ឬ​អ្នក​អាច​ប្រើ​ Mouse​   សម្រាប់​ Scroll ​ វា​ដូច​គ្នា។​នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​ចុច​ទៅ​លើ​កម្មវិធី​ណា​មួយ​នោះ​វា​ និង​ចូល​ទៅ​កម្មវិធី​នោះ​ភ្លាម​ ហើយ​ប្រសិន​បើ​អ្នក​ចង់​ចាក​ចេញ​មក​ផ្ទាំង​ Metro Screen វិញ​អ្នក​ត្រូវ​ចុច​ Windows Key ​នោះ​វា​និង​ធ្វើ​ការ​ត្រលប់​ថយ​មក​វិញ​ហើយ។
  2. ពិនិត្យ​មើល​អាកាស​ធាតុ​នៅ​ក្នុង​Windows 8
    នៅ​ក្នុង​បណ្ដុំ​កម្មវិធី​របស់​ Metro apps ​ភាគ ​ច្រើន​យើង​អាច​យក​មក​ធ្វើ​ការ​កែ​ប្រែ​បាន​និង​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ ទី​តាំង​របស់​ពួក​វា​បាន​យ៉ាង​ងាយ។​នៅ​ក្នុង​នោះ​ផង​ដែរ​ Windows 8 ​បាន ​ធ្វើ​ការ​ដាក់​បញ្ចូល​នូវ​កម្មវិធី​សម្រាប់​ធ្វើ​ការ​មើល​នូវ​ព័ត៌មាន​ដែល​ ទាក់​ទង​និង​អាកាស​ធាតុ​ប្រចាំ​តំបន់​ដែល​ជា​ការ​ងាយ​ស្រួល​សម្រាប់​លោក​ អ្នក​ពិនិត្យ​មើល​នូវ​ធាតុ​អា​កាស​ប្រចាំ​ថ្ងៃ​ ប៉ុន្តែ​ការ​ប្រើប្រាស់​នូវ​កម្មវិធី​នេះ​វា​ត្រូវ​ការ​ Internet ដើម្បី ​ទាញ​យក​ទិន្នន័យ​យក​មក​ធ្វើ​បង្ហាញ​។ចំពោះ​ការ​បង្ហាញ​នូវ​ព័ត៌មាន​មុន​ ដំបូង​នោះ​វា​មិន​បាន​បង្ហាញ​ព័ត៌មាន​របស់​តំបន់​អ្នក​រស់​នៅ​នោះ​ទេ​ ដើម្បី​ធ្វើ​ការ​បង្ហាញ​នូវ​ព័ត៌មាន​ដែល​អ្នក​ចង់​បាន​អ្នក​ត្រូវ​ right-click ​រួច​ចុច​ពាក្យ​ Add City ហើយ​វាយ​ឈ្មោះ​របស់​តំបន់​អ្នក​រស់​នៅ​នោះ​វា​និង​ធ្វើ​ការ​បង្ហាញ​ព័ត៌មាន​តំបន់​ដែល​អ្នក​ចង់​បាន​ហើយ។
  3. មើល​កម្មវិធី​ដែល​មាន​នៅ​ក្នុង​កុំព្យូទ័រ
    ការ​បង្ហាញ​ផ្ទាំង​
    Start menu​ នៅ​លើ​ Windows 8 ​នោះ ​វា​មិន​ត្រូវ​បាន​បង្ហាញ​នោះ​ទេ​ មាន​ន័យ​ថា​ការ​បង្ហាញ​កម្មវិធី​ទាំង​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​កន្លែង​ ផ្សេង​។​ដូច្នោះ​លោក​អ្នក​ប្រាកដ​ជា​ពិបាក​ក្នុង​ការ​រក​នូវ​កម្មវិធី​ដែល​ អ្នក​បាន​ដាក់​បញ្ចូល​ (Install​ ) បន្ថែម​ ដើម្បី​ធ្វើ​ការ​បង្ហាញ​រាល់​កម្មវិធី​ទាំង​នោះ​អ្នក​ត្រូវ​ចុច​ Windows key + F ​ហើយ​ចុច​លើ​ពាក្យ Apps ​វា​និង​ធ្វើ​ការ​បង្ហាញ​រាល់​កម្មវិធី​ជា​លក្ខណៈ​ចែក​ជា​ផ្នែក​តាម​ឈ្មោះ​របស់​កម្មវិធី​និមួយៗ​។
  1. បន្ថែម​កម្មវិធី​ដែល​អាច​ដំណើរ​ការ​ម៉ាស៊ីន​ក្លែង​ក្លាយ​នៅ​ក្នុង​Windows 8
    ចំពោះ ​
    Windows 8 ​វា​មាន​ការ​ដាក់​បញ្ចូល​បន្ថែម​ជា​មួយ​នឹង​ Services ​ថ្មីៗ​ជា​ច្រើន​ដែល​មិន​ទាន់​ធ្វើ​ដំណើរ​ការ​នៅ ​ក្នុងនោះ​។​  ការភ្ជាប់​មក​ជា​មួយ​និង ​Service Hyper-V ​ដែល​ជា​ Service​ មួយ​ថ្មី​ដែល​អាច​ឱ្យ​អ្នក​បង្កើត​ឬ​ក៏​ដំណើរ​ការ​ទៅ​លើ​ម៉ាស៊ីន​ក្លែង​ក្លាយ (virtual machines)​ បាន។ដើម្បី​ដំណើរ​ការ​នូវ​ Service នេះ​បាន​យើង​ត្រូវ​ចូល​ទៅ​កាន់​ផ្ទាំង​កម្មវិធី​រួច​វាយ​ពាក្យ ​OptionalFeatures.exe នៅ​កន្លែង​ប្រអប់​ Search ​រួច​ធីក​យក​ពាក្យ ​Hyper-V បន្ទាប់​មក​ចុច ​OK ​ដើម្បី​ធ្វើ​ឱ្យ​ដំណើរ​ការ​នូវ​Service ​នោះ​ដើរ​បាន​ ។បន្ទាប់​មក​អ្នក​ត្រូវ​ចូល​ទៅ​កាន់​ផ្ទាំង ​Metro ​រួច​ស្វែង​រក​នូវ​កម្មវិធី​ដែល​មាន​ឈ្មោះ​ថា ​Hyper-V Manager រួច​ចុច​ចូល​ទៅ​ប្រើ​វា​ជា​ការ​ស្រេច។
  1. ការ​ដំណើរ​ការ​របស់​ Anti-Malware
    នៅ​ក្នុង​ Windows 8​ ពេល​វា​ចាប់​ផ្ដើម​ដំណើរការ​ម្ដងៗ​វា​បាន​ធ្វើ​ការ​ស្វែង​រក​នូវ​ Drivers ណា​ដែល​ត្រូវ​ធ្វើ​ដំណើរការ​មុន ​គេ​។ ប៉ុន្តែ​ពេល​ខ្លះ​ Drivers មួយ ​ចំនួន​វា​មិន​ត្រូវ​បាន​រក​ឃើញ​នោះ​ទេ​ដូច្នោះ​វា​និង​មិន​មាន​ដំណើរ​ការ​ នៅ​ពេល​ម៉ាស៊ីន​អ្នក​ចាប់​ផ្ដើម​ឡើយ។ ប៉ុន្តែ​ពេល​ខ្លះ​មាន​ Drivers មួយ​ចំនួន​ដែល​ Windows ធ្វើ​ការ​ចាប់​យក​មក​ដំណើរការ​នោះ​អ្នក​មិន​ត្រូវ​ការ​ប្រើ​វា​ទេ​ ហើយ​អ្នក​ចង់​បិទ​នូវ​ Drivers នោះ​ចោល​ទៀត​។ខាង​ក្រោម​ជា​របៀប​ចូល​ទៅ​បិទ​ Drivers Start up ទាំង​នោះ​៖
    មុន​ដំបូង​អ្នក​ចូល​ទៅ​កន្លែង​ផ្ទុក​កម្មវិធី​រួច​វាយ​ពាក្យ ​
    GPEDIT.MSC ​នៅ​ក្នុង​ប្រអប់​ Search ​ហើយ​ចុច​វា​រួច​រក​ពាក្យ ​Computer Configuration > Administrative Templates > System > Early Launch Anti-Malware រួច​ផ្ទួន​គ្នា​ពីរ​ដង ​(double-click)​នៅ​លើ ​File Boot-Start Driver Initialization Policy បន្ទាប់​មក​ជ្រើស​រើស​យក ​option ណា​មួយ​ដែល​អ្នក​ចង់​បាន​។
  1. មុខ​ងារ​ថ្មី​បន្ថែម​ទៅ​លើ​ការ​Copy
    លក្ខណៈ​ពិសេស​នៅ​ក្នុង​ពេល ​
    Copy ​របស់​ Windows 8​ វា​បាន​ធ្វើ​ឱ្យ​អ្នក​មាន​ការ​ប្លែក​អារម្មណ៍​ម្យ៉ាង​ដែរ ​ដោយ​ការ​បញ្ជូន​ទិន្នន័យ​ទាំង​អស់​នៅ​លើ​នោះ​អ្នក​អាច​ធ្វើ​ការ​ផ្អាក​ ដំណើរ​ការ​បាន​ហើយ​ក៏​អាច​បន្ត​ដំណើរ​ការ​ទៀត​ក៏​បាន។​ការ​ធ្វើ​ដូច​នេះ​វា​ អាច​ជួយ​លោក​អ្នក​នៅ​ពេល​ដែល​មាន​ការ​ដំណើរ​ការ​ច្រើន​នៅ​ក្នុង​កុំព្យូទ័រ​ របស់​អ្នក​ហើយ​ម៉ាស៊ីន​អ្នក​មិន​មាន​ Memory ​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ដំណើរ​ការ​អ្នក​អាច​ផ្អាក​ដំណើរ​ការ​នៃ​ការ​ Copy ​សិន​ក៏​បាន​ដែរ​ដើម្បី​ជួយ​សម្រួល​ដល់​ Memory របស់​អ្នក​។
  1. Metro Internet Explorerមុខ​ងារ​ដូច​គ្នា​ជា​មួយ​IE
    ការ​ប្រើ​ប្រាស់ ​
    Internet​ នៅ​លើ ​Internet Explorer(IE) ធម្មតា​វា​មាន​ Interface ​មិន​សូវ​ជា​ទាក់​ទាញ​ប៉ុន្មាន​នោះ​ទេ​។ តែ​ក្នុង​Windows 8 វា​បាន​ដាក់​ការ​ប្រើ​ប្រាស់​សម្រាប់​បើក​គេហទំព័រ​នៅ​លើ ​​Internet ​មាន​ពី​របៀប​ឯណោះ​គឺ​ការ​ប្រើ​តាម​រយៈ ​Internet Explorer​ ធម្មតា​និង​ការ​ប្រើ​តាម​រយៈ​ Internet Explorer Metro ​ដែល​ការ​ប្រើ​តាម​រយៈ ​Internet Explorer Metro​វា​មាន​រូប​រាង​ស្រស់​ស្អាត​ជាង ​Internet Explorer ធម្មតា​។តែ​ប្រសិន​បើ​អ្នក​ចង់​ប្រើ​នូវ ​style ចាស់​របស់​IE នោះ​ក៏​បាន​ដែរ​ អ្នក​ត្រូវ​ចូល​ទៅ​កាន់ ​Desktop​ ហើយ​បើក​IE​ក្នុង​នោះ​ទៅ​វា​ជា​ការ​ស្រេច។
  1. កន្លែង​គ្រប់​គ្រង​ក្នុង​Windows 8
    ការ​រចនា​យ៉ាង​ស្រស់​ស្អាត​ចំពោះ ​Control Panel ​នៅ​ក្នុង​ Windows 8​ ពិត​ជា​មាន​ភាព​ទាក់​ទាញ​ចំពោះ​អ្នក​ប្រើ​ប្រាស់​យ៉ាង​ខ្លាំង​ផង​ដែរ​។ Metro Control Panel​ជា​កន្លែង​មួយ​ដែល​អាច​ឱ្យ​អ្នក​ធ្វើ​ការ​គ្រប់​គ្រង​ទៅ​លើ​ការ​កែប្រែ​ផ្សេងៗ​នៅ​លើ​Windows​។ ឧទាហរណ៍​អ្នក​អាច​ធ្វើ​ការ​គ្រប់​គ្រង​ដូច​ជា​Personalizeដែល​ជា​កន្លែង​សម្រាប់​ធ្វើ​ការ​ផ្លាស់​ប្ដូរ​រូប​ភាព​នៅ​លើ​Log Screen​ និង​អាច​ធ្វើ​ការ​គ្រប់​គ្រង់​ទៅ​លើ​User​ដែល​អ្នក​អាច​ធ្វើ​ការ​បង្កើត​បន្ថែម​នូវ​User​ផ្លាស់ ​ប្ដូរ​លេខ​កូដ​សម្ងាត់​ជា​ដើម​។ហើយ​នៅ​ក្នុង​នោះ​នូវ​មាន​គន្លឹះ​ជា​ច្រើន​ សម្រាប់​អ្នក​ធ្វើ​ការ​គ្រប់​គ្រង​ផ្សេងៗ​ទៀត​ផង​ដែរ។
  2. ការ​ប្រើ​Windows key shortcutsក្នុង​Windows 8​
    ថ្វី​ត្បិត​តែ​នៅ​លើ​
    Windows 8 មាន​ការ​បង្ហាញ​ផ្ទាំង​កម្មវិធី​ដែល​រចនា​ឡើង​សម្រាប់​ដំណើរ​ការ​ជា​មួយ​និង​ឧបករណ៍​touch screensក៏​ដោយ​ ប៉ុន្តែ​វា​ក៏​អាច​ស្គាល់​ជា​មួយ​និង​ Windows key shortcuts ​មួយ​ចំនួន​ដដែល​។ Windows key shortcutsទាំង​នោះ​មាន​ដូច​ជា​៖
    Win + C : ប្រើ​សម្រាប់​បង្ហាញ​នូវ​ផ្ទាំង​កន្លែង​Start Menu​ដែល​មាន​Settings, Devices, Share និង Search optionsជា​ដើម​។
    Win + D : ប្រើ​សម្រាប់​បង្ហាញ​ផ្ទៃ​តុ(Desktop)
    Win + E : ប្រើ​សម្រាប់​បង្ហាញ​ផ្ទាំង​Explorer
    Win + F : ប្រើ​សម្រាប់​បង្ហាញ​ផ្ទាំង​Search
    Win + I : ប្រើ​សម្រាប់​បង្ហាញ​ផ្ទាំងOpens Settings
    Win + L : ប្រើ​សម្រាប់​ចាក់​សោ​ PCរបស់​អ្នក។
    Win + P : ប្រើ​សម្រាប់​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ការ​បង្ហាញ​នៅ​លើ​Monitorទៅ​ឱ្យ​Monitor​ផ្សេង​ទៀត​ឬ​ក៏​Projector
    Win + R : ប្រើ​សម្រាប់​បង្ហាញ​ផ្ទាំងRun Search
    Win + U : ប្រើ​សម្រាប់​បង្ហាញ​ផ្ទាំងEase of Access Centre
    Win + W : ប្រើ​សម្រាប់​បង្ហាញ​ផ្ទាំងsearch នៅ​ក្នុង​ system settings
    Win + Z : ប្រើ​សម្រាប់​ជំនួស​right-click ​ដើម្បី​បង្ហាញ​ផ្ទាំង​displaysពេល​ស្ថិត​នៅ​លើ​ផ្ទាំង​Metro appណា​មួយ។​
    Win + + : ប្រើ​សម្រាប់​ពង្រីក​(zoom in)​នៅ​ក្នុង​កុំព្យូទ័រ។​
    Win + Tab : ប្រើ​សម្រាប់​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ការ​ប្រើ​ប្រាស់​កម្មវិធី​ពី​កម្មវិធី​មួយ​ទៅ​កម្មវិធី​មួយ​ផ្សេង​ទៀត។
  1. របៀប​បិទ​ដំណើរ​ការ​ម៉ាស៊ីន​
    ដោយ​ឡែក​ការ​ប្រើ​
    Windows 8​ វា​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​ច្រើន​ទៅ​លើ​ Windows 7​ ដែល​សូម្បី​តែ​កន្លែង​បិទ​ម៉ាស៊ីន​ក៏​ដោយ​។ នៅ​ក្នុង​នេះ​ដែរ​ដើម្បី​បិទ​ម៉ាស៊ីន​នៅ​ក្នុង​ Windows 8 ​វា​មាន​ច្រើន​វិធី​សាស្ត្រ​សម្រាប់​បិទ​ ដូច្នេះការ​បិទ ​System នៅ​លើ​ ​Metro Scree​n ​អ្នក​ត្រូវ​ចូល​ទៅ​កាន់​ផ្ទាំង​កម្មវិធី​ Metro​ ហើយ​ហៅ​ផ្ទាំង​ Settings ​រួច​ចុច​យក​ពាក្យ ​Settings រួច​ចុច​រូប​តំណាង ​Power ​បន្ទាប់​មក​ចុច​ Shut Down។ ចំណែក​វិធី​ទី​ពី​វិញ​ចូល​ទៅ​កាន់​ផ្ទាំង​ Desktop​ រួច​ចុច​ប៊ូតុង ​Alt+F4​ ហើយ​ជ្រើស​រើស​ Shut Down, Restart, Switch User Log Off ​option ណា​មួយ​ដែល​អ្នក​ចង់​ប្រើ។
ចំណាំ៖​រាល់​ការ​បង្ហាញ​លក្ខណៈ​ខាង​លើ​នេះ​មាន​នៅ​ក្នុង​ Windows 8 Developer Preview

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...