Blogger Widgets

លាក់​និង​ការពារ​អត្ថបទ​លើ​កម្មវិធី​ការិយាល័យ Ms.Office​ 2007

ថ្ងៃនេះ CLNF21 មានវិធីមួយសំរាប់អ្នកសិក្សា
លាក់​និង​ការពារ​អត្ថបទ​លើ​កម្មវិធី​ការិយាល័យ Ms.Office​ 2007 កម្មវិធី​Ms.office ​word 2007​ មាន​លក្ខណ​ពិសេស​ៗ​មួយ​ចំនួន​សម្រាប់​ប្រើ​នៅ​ក្នុង​កម្មវិធី​ផ្ទាល់​ ដោយហេតុនេះ​អ្នក​អាច​ប្រើ​លក្ខណ​ទាំង​នោះ​ដើម្បី​លាក់​អក្សរ​នៅ​ក្នុង​ឯកសារ ​ហាក់បីដូច​ជា​ឯកសារ​របស់​អ្នក​គ្មាន​អក្សរ​មួយ​តួ​អញ្ចឹង​ទោះ​បីជា​ឯកសារ​ របស់​អ្នក​មាន​ឯកសារ​ច្រើន​ទំព័រ​ក៏​ដោយ។​នៅ​ពេល​លាក់​អក្សរ​ឬ​ហៅ​ថា hide​ text ​វា​ដូចជា​មិន​មាន​អក្សរ​អ្វី​ឡើយ​គឺ​មាន​ន័យ​ថា​ទាំង​គំលាត​ឬ​អ្វីៗ​មាន​នៅ ​ក្នុង​នោះ​គឺ​ត្រូវ​បាន​ប្ដូរ​ថ្មី​ទាំង​អស់។​នៅ​ក្នុង​អត្ថបទ​នេះ​ខ្ញុំ​ និង​បង្ហាញ​អ្នក​ឱ្យ​បាន​ចេះ​ពី​របៀប​លាក់​និង​របៀប​បង្ហាញ​អក្សរ​នៅ​ក្នុង​ ឯកសារ ​Word ​ដែល​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​អ្នក​ទី​ពីរ​ឬ​ក្រៅ​អំពី​ខ្លួនឯង​មើល​ឃើញ​ដោយ​ មាន​លំនាំ​ដូច​ខាង​ក្រោម។​


លាក់​អត្ថបទ​នៅ​ក្នុង​កម្មវិធី​ Word​ 2007
-ជា​ដំបូង​អ្នក​ត្រូវ​បើក​ឯកសារ​ដែល​មាន​អត្ថបទ​នៅ​ក្នុង​នោះ​ដែល​អ្នក​ចង់​លាក់​នៅ​ចំណុច​ណា​មួយ​ឬ​លាក់​ឯកសារ​ទាំង​អស់​តែម្ដង។

១-Select ​ជ្រើសរើស​យក​ចំណុច​ណាមួយ​ដែល​អ្នក​ចង់​លាក់​អក្សរ​ចង់​លាក់​ឬ​មួយ​អ្នក​ Select​ លើ​អត្ថបទ​ទាំង​មូល​ប្រសិនបើ​អ្នក​ចង់​លាក់​អក្សរ​ទាំងអស់​ដោយ​មិន​ឃើញ​អ្វី ​នៅ​ក្នុង​ឯកសារ​ទាំង​មូល។
២-ចុច​ Right ​click​ លើ​ទីតាំង​ដែល​បាន​ Select ​ដោយ​ជ្រើស​យក​ Font​ ដូច​រូប។

៣-នៅ​ទីតាំង​នៃ Effects អ្នក​ត្រូវ​តែ​ដក ​Tick ​ចេញ​ពី check​ box ​ដោយ​ជ្រើសរើស​យក​តែ​ check​ box​ មួយ​គត់​គឺ ​Hidden ​check​ box​ រី​ឯ​ជម្រើស​ផ្សេងៗ​អ្នក​អាច​ធ្វើការ​កំណត់​បាន​មាន​ដូច​ជា​ font ​និង​ទំហំ​អក្សរ​ជា​ដើម។​ម្យ៉ាង​ទៀត​អ្នក​ចុច​លើ​ម៉ឺនុយ​បា​ Home​បន្ទាប់​មក ​Font​ ក៏​បាន។

៤-ចុច​លើ ​OK​ ដើម្បី​លាក់​អត្ថបទ​របស់​អ្នក​ដែល​បាន​ជ្រើសរើស​កន្លង​មក។ ៥-លទ្ធផល​អ្នក​ទទួល​បាន​ក្រោយ​ពី​ចុច​ OK​ គឺ​ជា​ទំព័រ​មួយ​គ្មាន​អក្សរ​ស្ថិត​នៅ។
បង្ហាញ​អត្ថបទ​ពី​ការ​លាក់​មក​វិញ
១-បើក​ឯកសារ​ឬ File អ្នក​បាន​លាក​រួច​ហើយ​ដើម្បី​មើល។​
២-ចុច ​Key ​Ctrl ​+​ A ​ដើម្បី​ Select ​អត្ថបទ​ទាំង​មូល​បើ​ទោះបីជា​អ្នក​មើល​មិន​ឃើញ​អត្ថបទ​ក៏​ដោយ។
៣-ចុច​លើ​ម៉ឺនុយ​បារ​ Home​ បន្ទាប់​ Font ​អ្នក​និង​ឃើញ​ផ្ទាំង​សារ​បង្ហាញ។

ដាក់​សុវត្ថិភាព​លើ​ឯកសារ
១-បើក​ឯកសារ​Word​ 2007​ដែល​អ្នក​ចង់​អ្នក​ចង់​ដាក់​សុវត្ថិភាព​ដោយ​ចុច​លើ ​View​រើស​យក​ Restrict​ Formatting and ​Editing។
២-ចុច​លើ ​‘Settings…‘ ​នោះ​និង​មាន​ផ្ទាំង​សារ​មួយ​មក​បង្ហាញ​ជា​មួយ​ជម្រើស​ជា​ច្រើន។

៣-ចុច​លើ​ OK > ​Yes។​
៤-ចុច​លើ​ប៊ូតុង​ ‘ Yes, ​Start ​Enforcing ​Protection ‘ ។

៥-វាយ​លេខ​សម្ងាត់​ចុច​រួច​ចុច​ OK ​ដើម្បី​យល់ព្រម។
ដោះ​សុវត្ថិភាព​ចេញ​ពី​ឯកសារ
-បើក​ឯកសារ​រួច​ចុច​លើ​ប៊ូតុង​ ‘ Stop​ Protection ‘‘ មាន​ផ្ទាំង​សារ​បង្ហាញ​ដូច​ខាង​ក្រោម។

-វាយ​លេខ​សម្ងាត់​ដែល​អ្នក​បាន​ដាក់​ពេល​មុន​ជា​បន្ត​ចុច​ OK ​ ជា​ការ​ស្រេច។ គូរ​ចងចាំ៖​មុន​និង​អ្នក​បាន​លាក់​ឬ​កំណត់​លេខ​សម្ងាត់​សុវត្ថិភាព​លើ​ឯកសារ ​អ្នក​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ជាក់លាក់​ទាំង​លេខ​សម្ងាត់​និង​លក្ខណ​មួយ​ ចំនួន​នៅ​ពេល​អ្នក​កំណត់​សម្រាប់​លាក់​អត្ថបទ។
គួរចងចាំ៖ មុននឹងអ្នក​បាន​លាក់​ ឬ​កំណត់​លេខ​សំងាត់​សុវត្ថិភាពលើ​ឯកសារ​អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​បានជាក់លាក់ ​ និង​ចង​ចាំ​លេខ​សម្ងាត់​ និង​លក្ខណៈមួយ​ចំ​នួន​នៅ​ពេល​អ្នក​កំណត់​សម្រាប់​លាក់​អត្ថបទ៕

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...