Blogger Widgets

របៀប​លុប​គណនី Facebook របស់អ្នក​ចេញ​ពី Internet ជា​រៀង​រហូត

Facebook គឺ ​ជា​បណ្តាញ​ទំ​នាក់​ទំនង​សង្គម​មួយ​ដ៏​ធំ​ទូ​លាយ ដែល​អាច​ឲ្យ​យើង​ទំ​នាក់​ទំ​នង​គ្នា រាប់​អាន​គ្នា ចែក​រំ​លែក​ចំនេះ​ដឹង​គ្នា​ទូ​ទាំង​ពិភព​លោក។ ពេល​ខ្លះ​យើង​មាន​គណនី Facebook ពីរ រឺ​បី​ដើម្បី​ទុក​ធ្វើ​ការ​ទំនាក់​ទំនង​ផ្សេង​ៗ​គ្នា។ ចុះ​បើ​យើង​ចង់​លុប​គណនី​នោះ​ចេញ តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា?
ថ្ងៃ​នេះ CLNF21 បាន​លើក​យក​នូវ​វិធី​សាស្ត្រ​ក្នុង​ការ​លុប​គណនី Facebook មក​បង្ហាញ​ជូន​អ្នក​ទាំង​អស់​គ្នា។ សូម​ធ្វើ​តាម​ការ​ណែ​នាំ​ដូច​ខាង​ក្រោម៖ 
មុន​ដំបូង យើង​ត្រូវ Logចូល​ទៅ​ក្នុង​គណនី​ណា​ដែលយើង​ចង់​លុប​ជា​មុន​សិន បន្ទាប់​មក​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ចូល​ទៅ​ក្នុង​អា​ស័យ​ដ្ឋាន​វែប​សាយមួយ​នេះ https://www.facebook.com/help/contact.php?show_form=delete_account
ពេល​នោះ​វា​នឹង​លោត​ចូល​ទៅ​ក្នុង Page ដូច​ខាង​ក្រោម៖



បន្ទាប់​មក​យើង​ត្រូវ​ចុច​លើ​ពាក្យ Delete My Account រួច​វា​នឹង​លោត​ផ្ទាំង​មួយ​ចេញ​មក ដើម្បី​ឲ្យ​យើង​វាយ Password របស់​គណ​នីរបស់​យើង ដើម្បី​បញ្ជាក់​ថា​វា​ជា​គណនី​របស់​អ្នក​មែន ដូច​ខាង​ក្រោម៖

ពេល​វាយ​រួច ចុច OK បន្ទាប់ ​មក អ្នក​ទាំង​អស់​គ្នា​គ្រាន់​តែ​រង់​ចាំ​រយៈ​ពេល ១៤ថ្ងៃ នោះ​គណនី​របស់​អ្នក​ទាំង​អស់​គ្នានឹង​ត្រូវ​បាន​លុប​ជោគ​ជ័យ​ជា​ស្ថា​ពរ។
ចំណាំ៖ កំឡុង​ពេល​ដែល​អ្នក​ទាំង​អស់​គ្នា​រង់ចាំ គឺ​មិន​ត្រូវ​បើក រឺ​ក៏​លេង​គណនី​នោះ​ឡើយ បើមិន​ដូច្នោះ​ទេ ការ​លុប​របស់​យើង​នឹង​បរាជ័យ៕

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...