Blogger Widgets

ប្រព័ន្ធ​ការពារ​នៅ​ក្នុង Windows 7 ទប់ស្កាត់នឹង​មេរោគ​


Windows 7 មិនត្រឹមតែមាន​នូវ​រូបរាងស្រស់​ស្អាត​់ប៉ុណ្ណោះទេ ថែមទាំងមាន​នូវ​ប្រព័ន្ធ​ការពារ​ផ្ទាល់​ខ្លួនជា​ច្រើន ដើម្បី​ទប់ស្កាត់ពីការវាយប្រហារពី​មេរោគ​បានកាន់តែ​ប្រសើរ​ឡើងជាងWindows ជំនាន់​មុនៗ​ទៅទៀត ។
​ខាងក្រោម​នេះអ្នកអាចស្វែងយល់ពីចំណុចពិសេស​ដែល Windows 7 មាន៖
លក្ខណៈនៃប្រព័ន្ធ​ការពារ​មេរោគ​
មជ្ឈមណ្ឌលត្រួត​ពិនិត្យ​ប្រព័ន្ធសុវត្ថិភាព (The Action Center)




Windows 7 Action Center នៅ​ក្នុង Control Panel ជួយ​បញ្ជាក់​ឲ្យអ្នកបានដឹងថា
- Firewall នៅ​ក្នុង​កុំព្យូទ័រអ្នកបានដំណើរការ ឬ​ក៏​អត់ (turn on)
- កម្មវិធី​កម្ចាត់​មេរោគ​នៅ​ក្នុង​កុំព្យូទ័របាន up date ហើយ ឬ​នូវ​
- តើ Windows 7 ក្នុង​កុំព្យូទ័រអ្នកបានកំណត់ឲ្យដំណើរការ install update automatically ដែរ ឬ​ទេ?

​បញ្ជាក់​៖ កំណត់ឲ្យ install update automatically បានលុះត្រាតែ Windows 7 របស់អ្នក​មាន​ច្បាប់​ប្រើ​ប្រាស់​ត្រឹមត្រូវ (license)
 ​ការពារ​ឯកសារ​របស់អ្នក​ពីការលួចរបស់ Hackers ឬ​ការបាត់បង់ផ្សេងៗ​
Windows 7 បាន​ភ្ជាប់​មកជាមួយនឹង វិធីសាស្រ្ត​ក្នុង​ការ​ការពារ​ឯកសារដោយមាន​នូវ​លេខសម្ងាត់ (password) ទៅលើ drive និង មាន​នូវ Firewall ការពារ​នូវ network traffic នៅ​ក្នុង​កុំព្យូទ័រ លើសពីនេះទៅទៀតវាមាន​នូវ​ការ backup ឯកសារកាន់តែ​ប្រសើរ​ជាងមុនទៅទៀត ។
BitLocker ការពារ​ឯកសារពីការប៉ុនប៉ងលួចពីមជ្ឈដ្ឋានខាងក្រៅ និង ការបាត់បង់ដោយអចេតនាផ្សេងៗ តាមការ​ប្រើ​ប្រាស់ BitLocker Drive Encryption ដែល​វាអាច encrypt Windows hard disk ដើម្បី​ការពារ ឯកសារផ្សេងៗ លេខសម្ងាត់ និង ទិន្នន័យ​សំខាន់​ៗ​ដទៃផ្សេងទៀត ។

Windows Firewall ជួយអ្នក ​ក្នុង​ការ​ការពារ hacker និង កម្មវិធី​មិនល្អ (malicious software) ដោយសារ firewall កាន់តែមានភាពវៃឆ្លាតជាងមុន និង ងាយស្រួល​ប្រើ​ប្រាស់​ជាងមុន ។

Microsoft Backup system
Backup and Restore បង្កើត​នូវ​ការថតចម្លង ឯកសារ​ដែល​សំខាន់​ទុក ដូចនេះពេល​ដែល​អ្នកមានបញ្ហាជាមួយនឹង ឯកសារ (បាត់បង់ ឬ ខូច) អ្នកអាច​ទាញយក​មកពីអ្វី​ដែល​បាន backup នោះ ។

​ការពារ​កុំព្យូទ័រ​របស់អ្នក​ពីViruses, Spyware, និង Malwareផ្សេងៗ​
Microsoft Security Essentials ជា​ប្រភេទ​នៃ Antivirus មួយ​ដែល​បង្កើត​ដោយ Microsoft ដែល​អ្នកអាច download យកមក​ប្រើ​ប្រាស់​បានដោយឥតគិតថ្លៃ ឬ អាចមាន​នៅពេល​ដែល​អ្នក​ធ្វើការ update Windows ។ កម្មវិធី​នេះជួយ​ការពារ​កុំព្យូទ័រពី viruses, spyware, worms, Trojans និង មេរោគ​ដទៃផ្សេងឯទៀត ។

 Windows Defender ជា ​កម្មវិធី​មានស្រេចនៅ​ក្នុង Windows 7 ដែល​ជួយ​ការពារ​កុំព្យូទ័រពី pop-up ads, slow performance និង ការពារ​សុវត្ថិភាពពីការវាយប្រហារពី spyware និង unwanted software ។

 ការ​បន្ថយ​ហានិភ័យផ្សេងៗ​តាមរយៈការកំណត់សិទ្ធិនៃការ​ប្រើ​ប្រាស់​
Windows 7 បាន​បង្កើត​នូវ User Account Control ដែល​ទប់ស្កាត់​នូវ​កម្មវិធី​ណា​ដែល​ព្យាយាមដំណើរការផ្លាស់ប្ដូរ ឬ ធ្វើការ​បង្កើន​នូវ​សមត្ថភាពផ្សេងៗ​ក្នុង​កុំព្យូទ័រដោយ​គ្មាន​ ការអនុញ្ញាតពីអ្នក តួ​យ៉ាង​ដូចជា នៅពេល​ដំឡើង​កម្មវិធី លុប​កម្មវិធី​ចេញពី Windows និងការបើក​ប្រើ​ប្រាស់​កម្មវិធី​មួយចំនួន ។

​ នៅពេល​ដែល​រាល់សកម្មភាពណាមួយខាងដើមចាប់ផ្ដើមដំណើរការវានឹងលេចចេញ​នូវ​ផ្ទាំង message warning ដើម្បី​ក្រើន​រម្លឹក​ដល់អ្នក ដើម្បី​អនុញ្ញាត ឬ មិនអនុញ្ញាត ។

ជួយឲ្យអ្នក​គ្រប់គ្រង​ការ​ប្រើ​ប្រាស់​របស់ User ផ្សេងៗ​
Windows 7 បាន​បង្កើត​នូវ Parental Controls ដើម្បី​គ្រប់គ្រង​់ User Account នៅ​ក្នុង​កុំព្យូទ័រ​ដូចជា​
- ការពារ​កូនៗ​របស់​លោកអ្នក ពីការលេង game ដែល​អ្នកមិនចង់ឲ្យលេង
- មិនអនុញ្ញាតឲ្យកូនៗ​របស់អ្នក ដំណើរការ​កម្មវិធី​ណាមួយនៅ​ក្នុង​កុំព្យូទ័របាន
- កំណត់រយៈពេល និង ពេល​ដែល​អាច​ប្រើ​ប្រាស់​កុំព្យូទ័របាន


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...