Blogger Widgets

បន្ថែម​រន្ធUSBទៅ​ឲ្យ​កុំព្យូទ័ររបស់​លោកអ្នក​

USB គឺជារន្ធ​ដែល​ត្រូវបាន​គេ​ប្រើ​ប្រាស់​ចាំបាច់​ក្នុង​តួនាទី​ធ្វើការ​ភ្ជាប់ រវាងឧបករណ៍ផ្សេង​ដូចជា Keyboard, Mouse, Speaker, Printer, Scanner, Flash Drive, Hard Disk External ។ ល ។ ទៅកាន់កុំព្យូទ័រ ដោយវា​ត្រូវបាន​ប្រើ​ក្នុង​ការបញ្ចូនទិន្នន័យចូល ឬ​ចេញពីកុំព្យូទ័រ ។



រន្ធUSB មានស្រាប់​នៅលើ​កុំព្យូទ័រ​ដែល​យើងបានទិញ ដោយកុំព្យូទ័រ​ខ្លះ​មាន ២, ៤, ៦ ឬ ៨ ទៅតាម​ប្រភេទ​កុំព្យូទ័រស៊េរីចាស់ៗ ឬ ស៊េរីថ្មី ។

ចំនួនរន្ធ USB តិច​នៅលើ​កុំព្យូទ័រអាចឲ្យយើងមានបញ្ហា​ក្នុង​ការ​ប្រើ​ប្រាស់ ដោយ​មិនអាច​ដោតឧបករណ៍បាន​ច្រើន ឬ​រន្ធ USB ត្រូវបាន​ខូច ។ ប្រសិនបើ​កុំព្យូទ័ររបស់​លោកអ្នក​ជួប​នូវ​បញ្ហាទាំងនេះ លោកអ្នក​អាច​ធ្វើការ​បន្ថែម​រន្ធ USB ទៅឲ្យកុំព្យូទ័រ របស់​លោកអ្នក​តាមរយៈឧបករណ៍ USB Hub (សូមមើលរូប​ខាងក្រោម​)




ឧបករណ៍ទាំងនេះ​លោកអ្នក​អាចរកទិញបានតាមបណ្ដារហាងលក់កុំព្យូទ័រ​ដែល​នៅជិត​លោកអ្នក​ក្នុង​តម្លៃសមរម្យ​ទៅតាម​ប្រភេទ​នេះឧបករណ៍ ។

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...