Blogger Widgets

លុបឯកសារពី Hard Disk មិនឲ្យទាញមកវិញជាមួយនឹងTweakNow SecureDelete

ជាធម្មតា​នៅពេល​ដែល​លោកអ្នក​លុបឯកសារ ផ្សេងចេញពីកុំព្យូទ័រមានន័យថា​លោកអ្នក​ចង់លុបវាចេញពី hard disk របស់​លោកអ្នក ប៉ុន្ដែទោះជា​លោកអ្នក​ចុច delete ឬ shift + delete ឬ លុបចេញពីធុងសម្រាមហើយ​ក៏​ដោយធាតុពិត Windows មិនទាន់លុបទិន្នន័យ​ទាំងនោះ​ចេញពី hard disk នៅឡើយទេ គឺវាបាន​បង្កើត location បណ្ដោះអាសន្នមួយ ដើម្បី​ផ្ទុកតែប៉ុណ្ណោះ ដែល​លោកអ្នក​អាច​ធ្វើការ​ទាញយក​មកវិញដោយ​ប្រើ tool របស់ Windows ផ្ទាល់ ឬ តាមរយៈ​កម្មវិធី​ផ្សេងៗ ។ ប្រសិនបើ​លោកអ្នក​ចង់លុបទិន្នន័យ​ទាំងនោះ​ចេញពី hard disk តែម្ដង​នោះសូមសាកល្បង​ប្រើ​នូវ​កម្មវិធី TweakNowSecureDelete​ដែល​អាច​ធ្វើការ​លុបសម្អាតទិន្នន័យពី hard disk មិន​ឲ្យ​នៅសល់ឡើយ ទោះបីជា​ប្រើ​កម្មវិធី recovery​ក៏​ដោយ ក៏​មិនអាច​ទាញមកវិញបានដែរ ។


១. របៀបលុប file និង folder
ដំបូងសូមបើក​កម្មវិធី​TweakNowSecureDelete ចុចលើ icon Files& Folders ដើម្បី​លុប files ឬ folders

ជ្រើស Add file ​ប្រសិនបើ​ចង់លុប file

ឬ​ជ្រើស Add folder ​ប្រសិនបើ​ចង់លុប folder

បន្ទាប់មក select លើ file រួចចុច Delete

ក្រោយពេលចុច​ delete វានឹងចេញសារដូច​ខាងក្រោម​


សារនេះ​បញ្ជាក់​ថាឯកសាររបស់​លោកអ្នក​បានលុបចេញពី hard disk រួចរាល់ហើយ
២. របៀបលុបឯកសារនៅ​ក្នុង Recycle Bin
ចុចលើ Recycle Bin រួចចុចលើ Empty Recycle Bin



​ នៅពេល​ចេញសារ Process complete នោះឯកសារ​ទាំងអស់​ដែល​មាននៅ​ក្នុង recycle bin ត្រូវបាន​លុបចេញបាត់ពី hard disk ដែល​មិនអាច​ទាញយក​មកវិញបានទេ ៕
អាចដំណើរការ​នៅលើ​៖ WindowsXP/ Vista/ Win 7
​ទំហំ​៖ 1.72 MB

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...