Blogger Widgets

ការពារ Folder ឲ្យ​កាន់តែមានសុវត្ថិភាពជាមួយនឹង Secure Folder

ល់ឯកសារមួយចំនួន​ដែល​បានរក្សាទុក​នូវ​ក្នុង folder ដែល​ស្ថិតនៅ​ក្នុង​កុំព្យូទ័រ គឺពិតជាមានសារៈ​សំខាន់​ណាស់សម្រាប់​លោកអ្នក ប្រសិនបើ​ឯកសារមួយចំនួន​ត្រូវបាន​គេបើកមើល ឬ លុប ឬ ចម្លងដោយ​គ្មាន​ការអនុញ្ញាតពី​លោកអ្នក​នោះវាពិតជាអាចប្រឈមមុខនឹងបញ្ហាជា​ ច្រើន ។   Secure Folder គឺជា​កម្មវិធី​មួយសម្រាប់​ឲ្យ​លោកអ្នក​ធ្វើការ​lock, hide និង encrypt ទៅលើ folders ដែល​លោកអ្នក​ចង់​ការពារ​កុំ​ឲ្យ​អ្នកដទៃចូលទៅបើក ឬ ចម្លង​នូវ​ឯកសារពីfolder នោះបាន ។


របៀប​ប្រើ Secure Folder
​នៅពេល​ដែល​លោកអ្នក​ដំឡើង​កម្មវិធី​នេះចប់ហើយ វានឹងលោត​ផ្ទាំង​មួយដូច​ខាងក្រោម​

• New Password: ជាលេខសម្ងាត់សម្រាប់​ប្រើ​កម្មវិធី​នេះ ដែល​លោកអ្នក​អាចដាក់ប៉ុន្មាន​ក៏​បាន ប៉ុន្ដែមិន​ឲ្យ​តិចជាង ៤ តួ
• Email : នៅពេល​ដែល​លោកអ្នក​ភ្លេចលេខសម្ងាត់ វានឹង​បញ្ចូន​លេខសម្ងាត់នោះទៅកាន់ Email ដែល​លោកអ្នក​បំពេញនៅត្រង់ចំណុចនេះ ។
• Password Hint: ជាអក្សរ ឬ​លេខ​ដែល​ប្រើ​ជំនួយដល់ការចាំ Password ។ វានឹង​បង្ហាញ​ពេលចុច Forgot password?
សូមបំពេញ Password និង Email រួចចុចប៊ូតុង Set

បន្ទាប់មក​លោកអ្នក​នឹងចូលដល់​ផ្ទាំង​មួយដូច​ខាងក្រោម​

ការកំណត់ Folders​ដែល​ចង់​ការពារ​
ចុចលើប៊ូតុង Add រួច​ជ្រើសរើស folder ដែល​ចង់​ការពារ ហើយចុចប៊ូតុង OK

ក្រោយពេលចុច OK មានជម្រើស ៣
 

- Lock : ​ការពារ​ foldersមិន​ឲ្យ​អ្នកដទៃចូលទៅបើកបាន
- Hide: លាក់ folders មិន​ឲ្យ​អ្នកដទៃឃើញ
- Encrypt: បំប្លែង file នៅខាង​ក្នុង folders មិន​ឲ្យ​មើលដឹងថាជា​ប្រភេទ​file អ្វីហើយ​លោកអ្នក​អាចចូលទៅកាន់ folder នោះបាន ប៉ុន្តែ​មិនអាច​បើកឯកសារ​ដែល​មាននៅ​ក្នុង folder នោះបានទេ ។
​ជ្រើសរើស​លក្ខខ័ណ្ឌរួចចុចប៊ូតុង Secure ជាការស្រេច (​លោកអ្នក​អាចជ្រើសតែ ១, ២ ឬ អាចជ្រើសទាំង ៣ ជម្រើស​ក៏​បាន) ។
របៀបបើកមើល folders​ដែល​បានលាក់
Select លើឯកសារ​ដែល​ចង់បើក រួចចុច Openជាការស្រេច ៕



អាចដំណើរការ​នៅលើ​៖ Windows XP/ Vista/ Win 7
​ទំហំ​៖ ៤២២KB

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...