Blogger Widgets

របៀប​បិទ​ផ្ទាំង​Error​ ​លើ​Windows

Way1-Step3អ្នក​ប្រើ​ប្រាស់​ប្រហែល​ជា​មាន​ការ​ធុញ​ទ្រាន់​នឹង​ផ្ទាំង​ error ខាង​លើ​នេះ​ហើយ​តែ​សូម​កុំ​បារម្ភ​ថ្ងៃ​នេះ​ CLNF21 នឹង​ផ្ដល់​ជា​គន្លឹះ​សម្រាប់​បិទ​ផ្ទាំង​ error នេះ។ ជំហាន​ទី១..





ប្រិយមិត្ត​ប្រើ​កុំព្យូទ័រ​ប្រហែល​ជា​ធ្លាប់​ជួប​ប្រទះ​ កម្មវិធី error មួយ​ចំនួន​ហើយ ដែល​ error នោះ​ជា​ប្រអប់​សារ​មួយ​ដែល​បង្ហាញ​ក្រោយ​ពេល​យើង​បិទ​កម្មវិធី​ (exit program) ដូច​ខាងក្រោម៖
អ្នក​ប្រើ​ប្រាស់​ប្រហែល​ជា​មាន​ការ​ធុញ​ទ្រាន់​នឹង​ផ្ទាំង​ error ខាង​លើ​នេះ​ហើយ​តែ​សូម​កុំ​បារម្ភ​ថ្ងៃ​នេះ​ Sabay នឹង​ផ្ដល់​ជា​គន្លឹះ​សម្រាប់​បិទ​ផ្ទាំង​ error នេះ។ ងាយ​ទេ​សូម​ធ្វើ​តាម​ជំហាន​ដូច​ខាង​ក្រោម​៖
ជំហាន​ទី១៖ ចុច​លើ​ប៊ូតុង Start របស់ Windows រួច​វាយ​បញ្ចូល​ពាក្យ​ “services.msc”។
ជំហាន​ទី២៖ រំកិល Mouse ចុះ​ក្រោម​រួច​រក​មើល​ឃ្លា “Program Compatibility Assistant Service” បន្ទាប់​មក​ចុច​ស្ដាំ mouse នៅ​លើ​ឃ្លា​ដដែល​នេះ រួច​រើស​យក​ពាក្យ “Stop”
ជំហាន​ទី៣៖ ក្រោយ​ពី​ចុច​លើ Stop រួច​នឹង​បង្ហាញ​ផ្ទាំង​ Service Control មួយ​ដែល​បញ្ជាក់​ពី​ការ​ដែល​យើង​បិទ​ Serviceនេះ។
របៀបមួយ​ផ្សេង​ទៀត
យើង​ក៏​អាច​ចូល​ទៅ​បិទ​តាម​រយៈ​ Local Group Policy Editor បាន​ដូច​គ្នា​ដែរ សូម​មើល​តាម​ជំហាន​ខាង​ក្រោម៖
ជំហាន​ទី១៖ ចុច​លើ​ប៊ូតុង Start របស់ Windows រួច​វាយ​បញ្ចូល​ពាក្យ​ “gpedit.msc” រួច Enter។
ជំហាន​ទី២៖ ក្រោយ​ពី Enter រួច​ផ្ទាំង​ Local Group Policy Editor នឹង​បើក​ឡើង​ បន្ទាប់​មក​ចូល​ទៅ​ User Configuration\Administrative Templates\Windows Components\Application Compatibility មើល​ទៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ផ្ទាំង​ Local Group Policy Editor យើង​នឹង​ឃើញ​មាន​ឃ្លា ” Turn off Program Compatibility Assistant” ។
ជំហាន​ទី៣៖ ត្រង់​នេះ​សូម​ចុច​ mouse ពីរ​ដង​ទៅ​លើ​ឃ្លា​ដដែល​, ​ផ្ទាំង Turn off Program Compatibility Assistant នឹង​បើក​ឡើង​ សូម​ចុច​លើ​ Enable => Apply => OK ដើម្បី​បិទ​ជា​ការ​ស្រេច។
បញ្ជាក់៖ សិទ្ធ​ក្នុង​ការ​បិទ ផ្ទាំង​Erorr ខាង​លើ​បាន លុះ​ត្រា​តែ​ម៉ាស៊ីន​របស់​អ្នក​ជា​Administrator និង​បាន​តែ​លើ​Windows 7 និង​Vista។

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...