Blogger Widgets

របៀប​កំណត់គំលាតicon លើ​Windows 7

គម្លាត icon ដែល​បង្ហាញ​លើ​Desktop ជួន​កាល​កៀក​គ្នា​ពេក ជួន​កាល​ឆ្ងាយ​ពី​គ្នា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ ពិបាក​មើល ឬ​ស្វែងរក​ឈ្មោះ​Folder ឬ​ឈ្មោះ​icon ណាមួយ​ដែល​ចង់​បើក​ម្ដងៗ។ នរណា​ជួប​បញ្ហា​នេះ​ខ្លះ? បើ​ជួប ឬ​ចង់​ស្វែងយល់​បន្ថែម​ពាក់ព័ន្ធ​នឹង​ការ​កំណត់​គំលាត នេះ សូម​ស្វែងយល់​ជាមួយ​គ្នា តាម​ជំហាន​ងាយៗ​ដូចខាង​ក្រោម៖

ជំហានទី១៖ ដំបូង​ចុច​កណ្ដុរ​ស្ដាំ​នៅ​លើ Desktop រួច​រើស​យក​ពាក្យ Personalize នៅ​ក្នុង drop-down menu។
ជំហានទី២៖ បន្ទាប់​មក​នឹង​បង្ហាញ​ផ្ទាំង Personalization, រួច​ហើយ​ជ្រើស​រើស Option ឈ្មោះ Window Color។
ជំហានទី៣៖ ផ្ទាំង​ថ្មី​បន្ទាប់​នឹង​បង្ហាញ​រួច​ហើយ​ចុច​លើ Advanced appearance settings…។
ជំហានទី៤៖ ជ្រើស​រើស​យក Icon Spacing ដែល​មាន​ដូចជា (Horizontal ឬ Vertical) ចេញ​ពី​ម៉ឺនុយ Item។
ជំហានទី៥៖ នៅ​ត្រង់​ចំណុច​នេះ​តម្រូវ​ឲ្យ​យើង​កំណត់​ទំហំ​គំលាត(តាម​ចិត្ត​ចង់)​រួច​ចុច​លើ​ប៊ូតុង OKជា​ការ​ស្រេច។
សូម​មើល​គំលាត​icon មុន និង​ក្រោយ​ពេល​កំណត់icon ឲ្យ​​នៅ​កៀក​គ្នា[លេខ​កាន់​តែតូច icon កាន់​តែ​នៅ​កៀក​គ្នា]

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...