Blogger Widgets

ប្រើ​ FreeNAS បង្កើត​ Network Attache Server នៅ​លើ​កុំព្យូទ័រ

FreeNAS គឺ​ជា​កម្មវិធី​មួយ​របស់​ Opensource ដែល​​អាច​ផ្លាស់​ប្ដូរ​កុំព្យូទ័រ​ធម្មតា​ទៅ​ជា​ Network Attached Storage(NAS) ដែល​ជា​ឧបករណ៍​សម្រាប់​​គ្រប់គ្រង​ការ​រក្សា​ទុក​ទិន្នន័យ​ប្រើ​រួម​គ្នា​នៅ​លើ​បណ្ដាញ​ Network ។ ម្យ៉ាង​វិញ​ទៀត​​ FreeNAS អាច​ឱ្យ​​ប្រព័ន្ធ​ប្រតិប្តិការ​ផ្សេង​ទៀត​តភ្ជាប់​ជាមួយ ​ដូច​ជា​ ​ Windows 7 Apple OS X Linux និង FreeBSD ហើយ​​អាច​ប្រើ​ RAID និង​ប្រើ​ផ្ទាំង​កម្មវិធី​នៅ​លើ​ Web Browser ។ ​កម្មវិធី​ FreeNAS គឺ​ជា​កម្មវិធី​ដែល​បញ្ចូល​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​មាន​មុខ​ងារ​សម្រាប់​តែ​ចែក​រំលែក​ឯកសារ​ ដូច្នេះ​វា​មាន​សុវត្ថិភាព​ក្នុង​ការ​រក្សា​ទុក​ឯកសារ​រួម​គ្នា​នៅ​លើ​បណ្ដាញ​ និង​មាន​តម្រូវ​ការ​ម៉ាស៊ីន​សម្រាប់​ដំឡើង​ទាប​បំផុត​ ។ ​លើស​ពី​នេះ​ទៅ​ទៀត​ FreeNAS អាច​ឱ្យ​អ្នក​​គ្រប់​គ្រង​ទៅ​លើ​ Storage ដោយ​បង្កើត​ User និង Group សម្រាប់​ផ្ដល់​សិទ្ធ​និង​មុខងារ​ជា​ច្រើន​ផ្សេង​ទៀត​ដូច​នឹង​ឧបករណ៍​ NAS Server ។ ទោះ​បី​ជា​ FreeNAS មាន​តម្រូវ​ការ​ម៉ាស៊ីន​ទាប​ ប៉ុន្តែ​វា​ក៏​នូវ​មាន​ដែន​កំណត់​ជាមួយ​ HardWare មួយ​ចំនួន​ផង​ដែរ​ ។ ​ខាង​ក្រោម​នេះ​យើង​នឹង​បង្ហាញ​ពី​ការ​ដំឡើង​ និង អនុវត្ត​ប្រើប្រាស់​ជាមួយ​ម៉ាស៊ីន​ Pentium មួយ​ ។


លក្ខណ​ពិសេស​ ៖
របៀប​ដំឡើង​ FreeNAS
ជា​ដំបូង​លោកអ្នក​ត្រូវ​ Burn កម្មវិធី​ FreeNAS ចូល​ទៅ​ក្នុង​ស៊ីឌី​ ហើយ​​ដើម្បី​ដំឡើង​កម្មវិធី​ FreeNAS បាន​យើង​ត្រូវ​ការ​ HardDisk ចំនួន​ពីរ​ ដែល​មួយ​មាន​ទំហំ​តូច​សម្រាប់​ផ្ទុក​ប្រព័ន្ធ​ដំណើរការ​ FreeNAS និង​មួយ​ទៀត​មាន​ទំហំ​ធំ​សម្រាប់​ចែក​រំលែក​ប្រើ​នៅ​លើ​បណ្ដាញ​ ។ បន្ទាប់​ពី​រៀបចំ​ប្រព័ន្ធ​ម៉ាស៊ីន​រួច​ យើង​ត្រូវ​កំណត់​កុំព្យូទ័រ​ឱ្យ​ Boot ចេញ​ពី​ CD មុន​ បន្ទាប់​មក​ដាក់​ឌីស​កម្មវិធី​ FreeNAS ចូល​ ហើយ​រង​ចាំ​កម្មវិធី​ FreeNAS ដំណើរការ​ដូច​រូប​ ៖

លោកអ្នក​ត្រូវ​ជ្រើសរើស​យក​ជម្រើស​ទី​ ១ ប៉ុន្តែ​ប្រសិន​បើ​លោកអ្នក​មិន​ជ្រើសរើស​អ្វី​ទេ​ នោះ​កម្មវិធី​នឹង​ជ្រើសរើស​ជម្រើស​ទី​ ១ ដោយ​ខ្លួន​​ឯង​ ហើយ​បន្តរ​ដំណើរការ​រហូត​ដល់​ផ្ទាង​​ដូច​រូប​ខាង​ក្រោម​

ដូចរូប​ខាង​លើ​ លោកអ្នក​ត្រូវ​ជ្រើសរើស​ជម្រើស​ទី​ ១ រួចចុច​ប៊ូតុង​ OK​ ដើម្បី​ដំឡើង​កម្មវិធី​ FreeNAS ទៅ​លើ​ឌិស​។

បន្ទាប់​មក​ជ្រើសរើស​ ឌិស​ដែល​មាន​ទំហំ​តូច​ជាង​គេ​ដើម្បី​ដំឡើង​កម្មវិធី​ FreeNAS រួច​ចុច​ OK និង Yes នៅ​ពេល​ផ្ទាំង​បន្ទាប់​ ។

លោក​អ្នក​គ្រាន់​តែ​រង់​ចាំ​ការ​ដំឡើង​កម្មវិធី​ដំណើរ​ការ​ចប់​ រួច​ចុច​ OK នៅ​ពេល​ចេញ​ផ្ទាំង​សារ​បញ្ចាក់​ពី​ការ​ដំឡើង​បាន​ Success។​ បន្ទាប់​មក​ដក​ឌិស​កម្មវិធី​ចេញ​ ហើយ​ Restart ម៉ាស៊ីន។ ​ពេល​បើក​មក​វិញ​ម៉ាស៊ីន​របស់​អ្នក​នឹង​ដំណើរ​ការ​កម្មវិធី​ FreeNAS ដែល​បាន​ដំឡើង​ ហើយ​សូម​រង​ចាំ​រហូត​ដល់​កម្មវិធី​ដំណើរ​ការ​ចប់​បាន​ដូច​រូប​បន្ទាប់​៖

របៀប​ដាក់​លេខ​ IP Address ដើម្បី​បើក​កម្មវិធី​ FreeNAS នៅ​លើ​ web browser ​បាន​សូម​ដាក់​លេខ​ IP Address ឱ្យ​ម៉ាស៊ីន​របស់​អ្នក​តាម​ការ​អនុវត្ត​ខាង​ក្រោម៖
  • ដំបូង​ចុច​លេខ​ ១​ជ្រើស​រើស​ Configure network interface ​ដើម្បី​ដាក់​លេខ​ IP Address។
  • ចុច​លេខ​ ១​ ដើម្បី​ជ្រើស​រើស​ Interface (Ex-1)em0)
  • Delete Existing config?(y/n) ​ជ្រើសរើស​ n រួច​ចុច​ Enter
  • Configure Interface for DHCP?(y/n) ជ្រើស​រើស​ n រួច​ចុច​ Enter
  • Configure Ipv4?(y/n) ជ្រើស​រើស​ y ​ដើម្បី​ដាក់​លេខ​ IP Address ​បន្ទាប់​មក​វាយ​ឈ្មោះ​ Interface ​របស់​អ្នក​ដូច​មាន​ក្នុង​ដង្កៀប​ [….] ហើយ​បញ្ចូល​ IP Address ​និង​លេខ​ Netmask (Ex.192.168.56.2/24) ចុច​ Enter ​រួច​វាយ​អក្សរ​ n ​នៅ​ពេល​វា​ទាមទារ​ឱ្យ​ដាក់​លេខ​ IPv6។
បន្ទាប់​ពី​បាន​ដាក់​លេខ​ IP Address រួច​វា​នឹង​ចេញ​ផ្ទាំង​សារ​តូច​មួយ​បង្ហាញ​ពី​លេខ​ IP Address ដែល​ត្រូវ​ប្រើ​សម្រាប់​បញ្ជា​ផ្ទាំង​កម្មវិធី​នៅ​លើ​ Web Browser ។

ការ​ប្រើប្រាស់​ NAS Server

ជាមួយ​នឹង​ម៉ាស៊ីន​ FreeNAS ដែល​កំពុង​ដំណើរការ​ ​នោះ​ជា​ពេល​ដែល​ត្រូវ​បើក​ផ្ទាំង​កម្មវិធី​នៅ​លើ​វិប​សាយ​ហើយ​ ។ បើក​កម្មវិធី​ Web Browser នៅ​លើ​កុំព្យូទ័រ​ផ្សេង​ទៀត​នៅ​លើ​ Network ជាមួយ​គ្នា​នឹង​កុំព្យូទ័រ​ដំឡើង​ FreeNAS នេះ​ រួច​វាយ​ IP Address នៃ​ម៉ាស៊ីន​ FreeNAS ដែល​អ្នក​បាន​ដាក់​ ។ ជា​ឧទាហរណ៍​សម្រាប់​ម៉ាស៊ីន​ដែល​ CM ​សាកល្បង​ដូច​ខាង​ក្រោម

លើក​ដំបូង​ដែល​អ្នក​បាន​បើក​ផ្ទាំង​កម្មវិធី​ FreeNAS នៅ​លើ​វិប​ វា​នឹង​ត្រូវ​ការ​ឈ្មោះ​អ្នក​ប្រើប្រាស់​ និង លេខ​សំងាត់​ ។ ឈ្មោះ​អ្នក​ប្រើប្រាស់​មាន​ស្រាប់​នេះ​គឺ​ Admin និង​មាន​លេខ​សំងាត់​ freenas ។

បន្ទាប់​ពី​វាយ​ឈ្មោះ​រួច​ លោកអ្នក​នឹង​បាន​ឃើញ​ផ្ទាំង​កម្មវិធី​ FreeNAS នៅ​លើ​វិប​ដូច​ខាង​ក្រោម​

ការ​បញ្ចូល​ឌិស​សម្រាប់​ចែក​ចែក​រំលែក
ជា​ដំបូង​លោអ្នក​ត្រូវ​បញ្ចូល​បង្កើត​ឌិស​សម្រាប់​ទុក​ទិន្នន័យ ដោយ​ចុច​លើ​ Storage រួច​ចុច​ប៊ូតុង​ Create Volume

បន្ទាប់​ពី​ចុច​លើ​ Create Volume រួច​វា​នឹង​ចេញ​ផ្ទាំង​ដូច​ខាង​ក្រោម

ដាក់​ឈ្មោះ​និង​ជ្រើសរើស​ ឌីស​សម្រាប់​ Share នៅ​លើ​ Network រួច​ជ្រើសរើស​យក​ UFS ឬ ZFS ហើយ​ចុច​ប៊ូតុង​ Add Volume រួច​លោកអ្នក​នឹង​បាន​ឃើញ​ Volume ដែល​បង្កើត​រួច​។ បន្ទាប់​មក​ចុច​លើ
ប៊ូតុង​ Share ហើយ​ជ្រើសរើស​ Window រួច​ចុច​ប៊ូតុង​ Add Windows Share

ដាក់​ឈ្មោះ​ឱ្យ​ទី​តាំង​ដែល​ Share នៅ​លើ​ Network រួច​ជ្រើសរើស​ទី​តាំង​ឌិស​ (FreeNAS) រួច​ចុច​ធីក​លើ​ Alow Quess Access ដើម្បី​​ឱ្យ​កុំព្យូទ័រ​ទាំង​អស់​នៅ​លើ​ Network អាច​ប្រើ​ទី​តាំង​នេះ​រួម​គ្នា​បាន​ ។ បន្ទាប់​មក​ចុច​លើ​ Storage នៅ​ខាង​ស្ដាំ​ រួច​ចុច​លើ​ Volume ដែល​អ្នក​បាន​បង្កើត​រួច​ចុច​លើ​រូប​ Change Permissions ដើម្បី​ផ្ដល់​សិទ្ធ​ដល់​ Guess ឱ្យ​បាន​ពេញ​លេញ​ក្នុង​ការ​ប្រើប្រាស់​ទាំង​ Read , Write និង Execute ដូច​រូប

រួច​ចុច​ធីក​ទាំង​អស់​ត្រង់​ Other ដូច​រូប

រួច​ចុច​ប៊ូតុង​ Change ជា​ការ​ស្រេច​ ។ បន្ទាប់​មក​ចុច​លើ​ Service ហើយ​ចុច​បើក​ Service មួយ​ឈ្មោះ​ថា​ CIFS ។

ក្រោយ​មក​លោកអ្នក​អាច​បើក​ប្រើ​ទី​តាំង​ដែល​បាន​ Share នៅ​លើ​ម៉ាស៊ីន​ FreeNAS នេះ​នៅ​លើ​កុំព្យូទ័រ​ទាំង​អស់​នៅ​លើ​បណ្ដាញ​ Network ។ នៅ​ក្នុង​ Windows ត្រូវ​បើក​ RUN (Windows +R) បន្ទាប់​មក​វាយ​ \\FreeNAS(ឈ្មោះ​ទីតាំង​ដែល​បាន​ Shareពី​ FreeNAS Server ) ។ ដូចនេះ​លោកអ្នក​អាច​ប្រើ​ទី​តាំង​នេះ​សម្រាប់​ចែក​រំលែក​ប្រើ​បាន​ពី​គ្រប់​កុំព្យូទ័រ​ទាំង​អស់​នៅ​លើ​ Network ។ សម្រាប់​ការ​បង្កើត​ User និង​ការ​គ្រប់​គ្រង​ទៅ​លើ​ម៉ាស៊ីន​ NAS ដែល​អ្នក​បាន​បង្កើត​ និង ការ​ប្រើ​ Service ជា​ច្រើន​ទៀត​នឹង​បង្ហាញ​នៅ​លេខ​បន្ទាប់​ទៀត​កាន់​តែ​លម្អិត​ជាង​មុន​ ។

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...