Blogger Widgets

របៀប​ដំឡើង Windows XP រយៈ​ពេល​ត្រឹម​តែ 10 នាទី

អ្នក​ទាំងអស់​គ្នាបាន​ដឹង​រួច​មក​ហើយ​ថា​ការ​ដំឡើង Windows XP វា ​ពិត​ត្រូវ​ចំនាយ​ពេល​យូរ​ណាស់។ ដូច្នេះ​ដើម្បី​កាត់​បន្ថយ​នូវ​ការ​រង់​ចាំ​របស់​យើង​ទាំង​អស់​គ្នា យើង​ខ្ញុំ​បាន​ខិតខំ​ស្រាវជ្រាវ​រក​វិធី​សាស្ត្រ​មួយ​ដែល​អាច​ឱ្យ​យើង​ធ្វើ​ ការដំឡើង Windows XP ត្រឹមតែ 10 នាទីប៉ុណ្ណោះ។ សូម​មើល​តាម​ការ​ណែ​នាំ​ខាង​ក្រោម៖
មុន​ដំបូង​យើង​ត្រូវ​ធ្វើ​តាម​វិធី​ធម្មតា​សិន រហូត​ដល់​ការ Format Partition



បន្ទាប់​ពី Format Partition ហើយ​វានឹង Restart ម៉ា​ស៊ីន រួច​វា​នឹង​ដើរ ដល់​ផ្ទាំង​ដូច​ខាង​ក្រោម៖

ពេល​ដែល​ឃើញ​ផ្ទាំង​នេះ​យើង​ត្រូវ​ចុច Shift+F10 បន្ទាប់​មក​វា​នឹង​លោត​ចេញ​មក​នូវ​ផ្ទាំង Command Prompt រួច​យើង​ត្រូវ​វាយ​ពាក្យtaskmgr នៅ​ក្នុង​នោះ ។

នោះ​វា​នឹង​ចេញ​នូវ​ផ្ទាំង Task Manager យើង​ត្រូវ​ចុច​លើ​ Tab Process បន្ទាប់​មក Right Click លើ​ពាក្យ Setup រួច​ជ្រើស​រើស​យក​ពាក្យSet Priorityរួច​ចុច​ពាក្យ High or Above Normal

ការ​ធ្វើ​របស់​យើង​បាន​ជោគ​ជ័យ បន្ទាប់​មក​គឺ​យើង​គ្រាន់​តែ​រង់ចាំ 10 នាទី ជា​ការ​ស្រេច៕

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...