Blogger Widgets

វិធីសាស្រ្ត Shutdown Windows 7​ ឱ្យបានលឿន

តើ​មិត្ត​មួយ​ចំនួន​មាន​បញ្ហា Shut Down កុំព្យូទ័រ​យឺត​ក្នុង Windows 7 មែន​ទេ?
ជា​ការ​ពិត​ណាស់​មូល​ហេតុ​នាំ​ឱ្យ​បិទ​កុំព្យូទ័រ​យឺត​នោះគឺ​បណ្តាល​មក​ពី​មូល​ហេតុ​មួយ​ចំនួន​ដូច​ជា
    • កម្មវិធី​មួយ​ចំនួន​វា​កំពុង​តែ​ដំណើរ​ការ
    • Service មួយ​ចំនួន​នូវ​ដំណើរ​ការ
    • កុំព្យូទ័រ​បាន​ដំឡើង​កម្មវិធី​ច្រើន​ពេក នាំ​ឱ្យ​មាន Service កាន់​តែ​ច្រើន​នៅ​ក្នុង Windows
    • កុំព្យូទ័រ​បាត់បង់ File system ណា​មួយ ឬ​ក៏​មាន​ករណី​ឆ្លង Virus។ល។
ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ CLNF21 និង​លើក​យក​វិធី​សាស្រ្ត​មួយ​ចំនួន​ដើម្បី​ជួយ​ដល់​ការ Shut down Windows 7 ឱ្យ​បាន​លឿន។


- វិធី​សាស្រ្តទី១ (Uninstall unused program)
ត្រូវ​ Uninstall កម្មវិធី​ដែល​យើង​មិន​ត្រូវ​ការ​ប្រើ​ប្រាស់​ចេញ​ពី​កុំព្យូទ័រ
ដោយ​ចុច Start Menu => Control Panel => Programs and Features

- វិធីសាស្រ្តទី២ (Reduce Timeout To Kill Service Or App)
.ត្រូវ​ចុច window key+R រួច​វាយ​ពាក្យ Regedit ហើយ​ចុច Enter បន្ទាប់​មក​អ្នក​ត្រូវ​ចុច
HKEY_LOCAL_MACHINE => SYSTEM => CurrentControlSet => Control

. បន្ទាប់​មក​ត្រូវ​ចុច​បើក​ WaitToKillService ហើយ​កែ​តម្លៃ​វា​ពី 12000 មក​ដាក់​ 1000 ឬ 1 វិញ​ដើម្បី​ឱ្យ​ល្បឿន​នៃ​ការ​បិទ​វា​បាន​លឿន បន្ទាប់​មក​ចុច OK

ហើយ​អ្នក​ត្រូវ​ចូល​ទៅ HKEY_CURRENT_USER => Control Panel => Desktop
រួច​រក​មើល​ពាក្យ​ WaitToKillAppTimeout រួច​ចុច​លើ​វា តែ​ប្រសិន​បើ​វា​គ្មាន​ទេ​អ្នក​អាច​បង្កើត​វា​បាន​ដោយ​ Right Click យក New ហើយ​យក String Value រួច​វាយ​ Rename ដាក់​ថា WaitToKillAppTimeout រួច​ចុច​លើ​វា​ហើយ​ Set តម្លៃ Value Data របស់​វា​ដាក់​ លេខ 1000 ឬ 1 រួច​ចុច OK


.បន្ទាប់​មក​អ្នក​ត្រូវ​បង្កើត String Value មួយ​ទៀត​ដោយ​ដាក់​ឈ្មោះ​ថា​ AutoEndTasks រួច​ត្រូវ​ឱ្យ​តម្លៃ Value Date ដោយ​ដាក់​លេខ 1 រួច​ចុច OK

បន្ទាប់​មក​អ្នក​ត្រូវ​ log offកុំព្យូទ័រ​របស់​អ្នក​រួច​ចាំ​ log in ​ឡើង​វិញ​ជា​ការ​ស្រេច។
3- វិធីសាស្រ្តទី៣ (Create a Fast Shutdown Shortcut)
សម្រាប់​វិធី​សាស្ត្រ​ទី​3 អ្នក​ត្រូវ​ចូល​ទៅ​ Desktop Window 7 របស់​អ្នក​រួច​ Right Click ហើយ​រើស​យក New បន្ទាប់​មក​ចុច​លើ shortcut ហើយ​អ្នក​ត្រូវ​វាយ​ពាក្យ shutdown.exe -s -t 00 -f រួច​ចុច Next ហើយ​ចុច Finish

ដូច​នេះ​អ្នក​អាច​បិទ​កុំព្យូទ័រ​របស់​អ្នក​បាន​យ៉ាង​លឿន​បំផុត​បាន​ហើយ៕

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...