Blogger Widgets
គោល​បំណង​នៃ​ការ​ដាក់​សំឡេង​លើ Slide នេះ​គឺ​យើង​ចង់​បង្ហាញ​ឱ្យ​ឃើញ​ថា​នៅ​ពេល​មាន Slide លោត ​ឡើង​គឺ​យើង​ចង់​ដាក់​សំឡេង​ឱ្យ​សូរ​ឡើង​ដែរ។ដោយ​សំឡេង​ទាំង​នោះ​អ្នក​អាច​ កំណត់​បាន​ទៅ​តាម​សកម្មភាព​របស់​អ្នក​និង​មាន​ភ្ជាប់​មក​ជា​ស្រាប់​នៅ​ក្នុង ​កម្មវិធី Ms. Office Power Point ។​ដើម្បី​ជ្រាប​ច្បាស់​សូម​មើល​ពី​ជំហាន​នីមួយៗ​ដូច​ខាង​ក្រោម៖
)​បន្លឺ​សំឡេង​នៅ​ពេល​អូស​និង​យក Mouse ចុច​ពី​លើ
លោកអ្នក​អាច​ឱ្យ​ការ​បង្ហាញ Slide show របស់​អ្នក​នៅ​ពេល​អ្នក​យក Mouse មក​អូស​ឬ​ចុច​ពី​លើ Object អ្នក File ដែល​អ្នក​បាន​ដាក់​បញ្ចូល​ដោយ​ចុច​លើ​ថេប Insert


-ជ្រើសរើស​យក Sound from file… បន្ទាប់​អ្នក​អាច​ជ្រើសរើស​យក Files សំឡេង​ទាំង​ឡាយ​ណា​ដែល​អ្នក​ចង់​បន្លឺ​ឡើង​ពេល​បង្ហាញ​ផ្ទាំង Slide show នីមួយៗ។

-នៅ​ចំណុច​នេះ​មាន​ជម្រើស​ពីរ​សម្រាប់​អ្នក​ទី​មួយ “Automatically “ មាន​ន័យ​ថា​វា​និង​បន្លឺ​សំឡេង​ដោយ​ស្វ័យប្រវត្ត​នៅ​ពេល​អ្នក​ដំណើរការ Slide និង​ទី​ពីរ “When Clicked “ វា​និង​ចាប់​ផ្ដើម​បន្លឺ​សំឡេង​បន្ទាប់​ពី​បាន​ចុច​ឬ​ចុច​លើ Key

)​បញ្ចូល Action កំណត់​ឱ្យfile មាន​ដំណើរការ​ឬ​អត់​ដំណើរការ
-ចុច​លើ​ថេប “Insert “ > Action មាន​នៅ​លើ​ម៉ឺនុយ​បារ​បន្ទាប់​អ្នក​ទទួល​បាន​ផ្ទាំង​សារ​បង្ហាញ​ដូច​ខាង​ក្រោម។

-ដើម្បី​ឱ្យ File មាន​ដំណើរការ​នៅ​ពេល​អ្នក​ប្រើ Mouse ចុច​សូម​ជ្រើសរើស​យក​ថេប Mouse Click បន្ទាប់​មក Object action: ដោយ​កំណត់​យក Play ដូច​រូប​និង​ជ្រើសរើស​យក Mouse Over ដោយ​ធ្វើការ​កំណត់​ដូច​គ្នា​ដែរ​ប៉ុន្តែ file វា​ដំណើរការ​នៅ​ពេល​អ្នក​អូស Mouse ពី​លើSlide។​ក្រោយ​ពី​អ្នក​បាន​កំណត់​ដូច​ខាង​លើ​រួច​ដើម្បី​យល់​ព្រម​តាម​ការ​កំណត់​អ្នក​ចុច​លើ OK
) បើ​ដំណើរការ​ដោយ​ស្វ័យប្រវត្ត​ឬ​បិទ​សកម្មភាព​បង្ហាញ
-ការ​កំណត់​សកម្មភាព​តួ​អក្សរ​ឱ្យ​ដំណើរការ​គឺ​ជា​សកម្មភាព​ដោយ​អ្នក​អាច​ធ្វើការ​កំណត់​បាន​នៅ​ក្នុង​ថេប Animations ហើយ​នៅ​ក្នុង Animation group សូម​ចុច​លើ Custom Animation ដើម្បី​ចូល​ទៅ​បើក​ផ្ទាំង​សារ​សម្រាប់​កំណត់​សកម្មភាព​បង្ហាញ​លើ​ផ្ទាំង Slide show របស់​អ្នក។
-នៅ​ក្នុង​ផ្ទាំង​សារ​នៃ Custom Animation វា​ផ្ដល់​ឱ្យ​អ្នក​ធ្វើការ​រៀបចំ​នូវ​លក្ខណ​ដំណើរការ​បង្ហាញ​អក្សរ​របស់​អ្នក​នៅ​លើ Slide show ដោយ​លោកអ្នក​អាច​ទាញ​យក​រូប sound ចេញ​ពី Custom Animation នេះ​បាន​បន្ទាប់​មក​និង​មាន​និង​មាន​រួប Sound ដោយ​មាន​ប្រអប់​នៅ​ព័ទ្ធជុំវិញ​នៃ Sound នោះ។

-នៅ​ចំណុច​នេះ​ក្នុង​ករណី​អ្នក​ចង់​ឱ្យ​ស៊ូ​សំឡេង​នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ដំណើរការ Slide show អ្នក​ត្រូវ​ជ្រើសរើស​យក “Start With Prvious “​“Start After Previous” ហើយ​ម្យ៉ាង​ទៀត​អ្នក​អាច​ចុច​យក “Start On Click “ ក៏​បាន។​គូរ​ចំណាំ​ផង​ដែរ​ថា​តួនាទី​របស់ “Start On Click “ គឺ​វា​បន្លឺ​ស៊ូ​សំឡេង​ឡើង​នៅ​ពេល​អ្នក​ប្រើ​ឬ User បាន​យក Mouse ចុច​នៅ​ត្រង​កន្លែង​ណាមួយ​នៃ Slide show ប្រសិនបើ​អ្នក​មិន​បាន​ចុច​លើ​អាយ​ខន icon sound
)កំណត់​ការ​ពន្យារពេល​ឬ​ឱ្យ​ឮ​សំឡេង​ដដែលៗ
-នៅ​ចំណុច​នេះ​គឺ​យើង​អនុវត្ត​បន្ត​ពី​ចំណុច​ទី​៣​ដោយ​អ្នក​អាច​ធ្វើការ​កំណត់​លើ​សំឡេង​បាន​តាមរយៈ Timing…។​សូម​ចុច​លើ File sound អ្នក​បាន​បញ្ចូល​ដូច​ខាង​លើ​()បន្ទាប់​មក​ចុច​លើ​ពាក្យ​ថា “Timing…” អ្នក​ទទួល​បាន។

-ចុច​លើ​ថេប “Timing” បន្ទាប់​មក​ត្រង់ Repeat សូម​ជ្រើសរើស​យក​ចំនួន​ដង​នៃ​សំឡេង​តាមរយៈ​លេខ​ដែល​មាន​កំណត់​ជា​ស្រេច​ដូច​រូប។​បន្ទាប់​ពី​បាន​ធ្វើការ​កំណត់​រួចរាល់​ហើយ​ចុច​លើ OK ដើម្បី​យល់​ព្រម​រក្សា​ការ​កំណត់​នោះ​ទុក។
)​ការ​គ្រប់គ្រង​លើ​សំឡេង

-ចុច​លើ​ថេប “Effect”ដើម្បី​ធ្វើការ​កំណត់​យក​ការ​ឮ​ស៊ូ​សំឡេង​នៅ​ពេល​ចាប់​ផ្ដើម​ដំណើរការ Slide show ដោយ​ជ្រើសរើស​យក “From beginning” និង​ជ្រើសរើស​យក “On Click” សម្រាប់​បញ្ឈប់​ស៊ូ​សំឡេង​នៅ​ពេល​អ្នក​ចុច​នៅ​លើ​សញ្ញា icon Sound វា​និង​បង្ហាញ​សញ្ញា​ដើម្បី​ឱ្យ​អ្នក​បិទ​សំឡេង​ឬ​បង្អាក់​សំឡេង​ហើយ​ដើម្បី​យល់​ព្រម​ចុច OK

-ចុច​លើ​ថេប “Sound Settings”ដើម្បី​កំណត់​ទៅ​លើ​កម្រិត​សំឡេង​នៅ​ពេល​បង្ហាញ Slide show ហើយ​ប្រសិនបើ​អ្នក​ចង់​លាក់​សញ្ញា icon Sound មិន​ឱ្យ​ឃើញ​នៅ​ពេល​អ្នក​បង្ហាញ Slide Show អ្នក​អាច​ដាក់ Check លើ Check box: Hide Sound icon during slide show ក្រោយ​មក​ចុច OK។​បន្ទាប់​អ្នក​បាន​កំណត់​តាម​ការ​ណែនាំ​ខាង​លើ​រួច​មក​អ្នក​អាច​ដំណើរការ Slide show របស់ ​អ្នក​សាក​ល្បង​មើល​ថា​តើ​វា​ពិត​ជា​ដំណើរការ​ការ​បាន​តាម​ការ​កំណត់​របស់​ លោកអ្នក​ពិត​មែន​ឬ​ទេ។​ម្យ៉ាង​ទៀត​អ្នក​ក៏​អាច​ធ្វើការ​កំណត់​លក្ខណៈ​មួយ​ ចំនួន​បាន​ទៀត​នៅ​លើ​ចំណុច​ដែល​យើង​ខ្ញុំ​បាន​បង្ហាញ​ខាង​លើ​បាន​ថែម​ទៀត​ ផង។

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...