Blogger Widgets

របៀប​បន្ថែម​ Open with gedit ​ពេល​ចុច​ mouse ស្ដាំ​នៅ​ក្នុង​ Ubuntu

Ubuntu ​គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​កុំព្យូទ័រ​ ដែល​ដំណើរ​ការ​លើ​ Linux platform​ ហើយ​វា​បង្កើត​ឡើង​ដោយ​ក្រុម​ការងារ​ Open Source។​ វា​បាន​ផ្ដល់​នូវ​លទ្ធភាព​ក្នុង​ការ​ដំណើរ​ការ​ជា​ Script ​សម្រាប់​ Files ​ដែល​យើង​បាន​ជ្រើស​រើស។​ Scripts ​ទាំង​នោះ​អាច​ប្រើ​សម្រាប់​បើក​ File​ ដើម្បី​ zip ឬ​ upload ​ឬ​ក៏​ធ្វើ​ការ​ណា​មួយ​តាម​រយៈ​ការ​បញ្ជា​ពី​ Command line ​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន។

 
ដើម្បី​អាច​ដាក់​បន្ថែម​ Open with gedit នេះ​បាន​អ្នក​ត្រូវ​បើក​ terminal ​របស់​ Ubuntu ​រួច​ហើយ​វាយ​នូវ​ពាក្យ​បញ្ជា​ដូច​ខាង​ក្រោម៖
gedit ~/.gnome2/nautilus-scripts/Open\ with\ gedit រួច​ចុច​ Enter
បន្ទាប់​មក​ចម្លង​នូវ​ Script ​ខាង​ក្រោម​នេះ​ចូល​ទៅ​ក្នុង​ gedit ​ដែល​បាន​លេច​ឡើង​មក។
#!/bin/bash
#
# Nautilus script -> open gedit
#
# Owner : Largey Patrick from Switzerland
# patrick.largey@nazeman.org
# www.nazeman.org
#
# Licence : GNU GPL
#
# Copyright (C) Nazeman
#
# Ver. 0.9-1 Date: 16.02.2002
# Add multiple file open in the same windows
#
# Ver: 0.9 Date: 27.10.2001
# Initial release
#
# Dependence : Nautilus (of course)
# Gnome-utils (gdialog)
#
filesall=””
while [ $# -gt 0 ]
do
files=`echo “$1″ | sed ‘s/ /\?/g’`
filesall=”$files $filesall”
shift
done
gedit $filesall&

ពេល​ចម្លង​ចូល​រួច​ហើយ​ សូម​ Save នូវ​ Script នេះ​ទុក​រួច​បិទ​ gedit ​នោះ​ ហើយ​បន្ទាប់​មក​ យើង​ត្រូវ execute ​នូវ​ file ដែល​បាន​ Save ​ដោយ​ត្រូវ​វាយ​នូវ​ពាក្យ​បញ្ជា​ខាង​ក្រោម​នេះ​ចូល​ក្នុង​ terminal
chmod u+x ~/.gnome2/nautilus-scripts/Open\ with\ gedit
នៅ​ពេល​អ្នក​បាន​ Execute ​រួច​ហើយ​ នៅ​ពេល​ដែល​អ្នក​ចុច​លើ​ File ​ណា​មួយ​ នោះ​អ្នក​នឹង​ឃើញ​ដូច​រូប​ខាង​ក្រោម៖




No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...