Blogger Widgets

វិធី​សាស្ត្រ​បន្ថែម​List ​ម៉ឺនុយ​ជា​លេខ​ខ្មែរ​នៅ​ក្នុង​កម្មវិធី ​Ms.Office

ដើម្បី​ឆ្លើយតប​ទៅ​តាម​តម្រូវ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ក៏​ដូចជា​ ដំណោះស្រាយ​ជួន​ដល់​មិត្ត​អ្នក​អាន​ទាំង​អស់​តែងតែ​មាន​ចម្ងល់​ឱ្យ​ក្រុម​ ការងារ​យើង​ខ្ញុំ​ជួយ​ដោះស្រាយ​ផ្សេងៗ​បន្ថែម​ទៀត​ដូច្នេះ​នៅ​ពេល​នេះ​យើង​ ខ្ញុំ​និង​លើក​យក​វិធី​សាស្ត្រ​ថ្មី​មួយ​ទៀត​ដើម្បី​ជា​ជំនួយ​ដល់​ការងារ​ របស់​លោកអ្នក​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​មួយ​កម្រិត​ក្នុង​កិច្ច​ការងារ​ ការិយាល័យ​ដែល​តែងតែ​ជួប​ប្រទះ​ជា​ញឹកញាប់​​គឺ​ការ​កំណត់​លេខ​ដើរ​ដោយ​ ស្វ័យប្រវត្ត​និង​ការ​តម្រឹម​ក៏​ដូចជា​ការ​កំណត់​គំលាត​ផ្សេងៗ​នៅ​លើ​ក្រដាស ​កិច្ចការ​របស់​អ្នក។


១-បន្ថែម Numbering ជា​ភាសា​ខ្មែរ
- យើង​ទាំង​អស់​គ្នា​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា Numbering នៅ​លើ Tools bar នៃ​កម្មវិធី Microsoft office វា​មាន​តែ​លេខ​ជា​ភាសា​អង់គ្លេស​គឺ​មិន​មាន​ជា​ភាសា​ខ្មែរ​យើង​ទេ។​នេះ​ហើយ​ ជា​ការ​លំបាក​សម្រាប់​អ្នក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដោយ​យើង​មិន​អាច​ធ្វើការ ​កែ​ពី​ភាសា​អង់គ្លេស​ទៅ​ជា​ភាសា​ខ្មែរ​បាន​នៅ​ពេល​អ្នក​បញ្ចូល​វា​រួច​នៅ​ លើ​ក្រដាស​កិច្ចការ​របស់​អ្នក​ដែល​ជា​ទូទៅ​វា​មាន​លក្ខណ​ដូច​រូប​ខាង​ក្រោម។

- នៅ​ក្នុង​ម៉ឺនុយ Home ត្រង់ ’ paragraph ’ ជា​ទី​កន្លែង​ដែល​អ្នក​អាច​ជ្រើសរើស​ដើម្បី​បញ្ចូល​នូវ​ជម្រើស​មួយ​ចំនួន​ ដែល​ចត់​កំណត់​ដាក់​ឱ្យ​វា​មាន​ដំណើរការ​ទាំង​ភាសា​ខ្មែរ​និង​ភាសា​អង់គ្លេស ​ឱ្យ​ដំណើរការ​ដោយ​ស្វ័យប្រវត្ត។

- យើង​ឃើញ​ថា​មាន​បី​ជម្រើស​ដែល​អ្នក​អាច​បញ្ចូល​លេខ​ជា​ភាសា​ខ្មែរ​បាន​ទី​១​ គឺ Bullets ទី​២​គឺ Numbering និង​ទី​៣​គឺ Multilevel list។

-ចុច​លើ Numbering library ដើម្បី​បន្ថែម​ម៉ូដែល​ជា​ភាសា​ខ្មែរ​ទុក​ស្រាប់​ប្រើប្រាស់​នៅ​ពេល​ត្រូវ​ ការ​ទាញ​ពួក​វា​មក​ប្រើ​នៅ​ពេល​ក្រោយៗ​។
-ជ្រើសរើស​យក ’ Define New Number Format…. ’ បន្ទាប់​មក​និង​មាន​ផ្ទាំង​សារ​មួយ​លោត​ឡើង​បង្ហាញ​ដល់​អ្នក។

-វាយ​លេខ 1 នៅ​ត្រង់ Number format: រួច​ចុច​លើ​ប៊ូតុង ’ Font… ’ ដើម្បី​ចូល​ទៅ​កំណត់​ពុម្ព​អក្សរ​និង​ទំហំ​ដែល​អ្នក​ចង់​បាន​សម្រាប់​ទាញ​យក ​មក​ប្រើ​លើ​​ក្រដាស​កិច្ច​ការងារ។

- Font: ជ្រើសរើស​យក​ពុម្ព​អក្សរ​ខ្មែរ​ណា​ដែល​អ្នក​ពេញ​ចិត្ត។
- Size : ជា​ទីតាំង​សម្រាប់​កំណត់​ទំហំ​ពុម្ព​លើ​អ្នក​បាន​ជ្រើសរើស។​បន្ទាប់​អ្នក​បាន​កំណត់​យក​រួច​រាល់​ចុច​លើ​ប៊ូតុង ’ OK ’ ។

- Number style ជា​ទីតាំង​សម្រាប់​ជ្រើសរើស​យក​ម៉ូដែល​ដែល​អ្នក​ចង់​បាន​និង Alignments: សម្រាប់​ឱ្យ​អ្នក​កំណត់​គំលាត​នៃ​លេខ​ដែល​អ្នក​បាន​ដាក់​ជា​បញ្ចប់​ចុច​លើ​ ប៊ូតុង ’ OK ’ ។​លទ្ធផល​ដែល​អ្នក​ទទួល​ក្រោយ​ពី​ការ​កំណត់​តាម​ជំហាន​ខាង​លើ។

២-ការ​កំណត់​គំលាត​ជួរ​អក្សរ​ពី​បន្ទាត់​នីមួយៗ

- នៅ​ពេល​លោកអ្នក​វាយ​អត្ថបទ​ប៉ុន្តែ​គំលាត​រវាង​បន្ទាប់​មួយ​ទៅ​បន្ទាប់​មួយ​ មាន​គំលាត​ហាក់បីដូចជា​ធំ​ឬ​ឆ្ងាយ​ពី​គ្នា​ពេក​ដូច្នេះ​ដើម្បី​កែ​វា​ឡើង​ វិញ​អ្នក​អាច​ Select លើ​បន្ទាត់​ទាំង​ឡាយ​ដែល​ដែល​អ្នក​ចង់​កែប្រែ​រួច​ចុច​លើ Line spacing ដូច​រូប​ខាង​លើ​បន្ទាប់​មក​នៅ​ក្នុង​នោះ​មាន​គំលាត​ស្រាប់​សម្រាប់​អ្នក​រើស ​យក។​បើ​មិន​ដូច្នេះ​ទេ​អ្នក​អាច​ចូល​ទៅ​កំណត់​ផ្សេងៗ​ទៀត​បាន​ដោយ​ចុច​លើ​ ជម្រើស​ណាមួយ​ដែល​អ្នក​ចង់​កំណត់​ជាមួយ​ជម្រើស​ទាំង​បី​ខាង​លើ។​ឧទាហរណ៍​ថា​ ពេល​នេះ​អ្នក​រើស​យក​គំលាត​ខ្នាត 1.០ ក្រោយ​មក​ទទួល​បាន។

- ក្រៅ​ពី​ចំណុច​ដែល​យើង​ខ្ញុំ​បាន​បង្ហាញ​ខាង​លើ​យើង​ក៏​មាន​វិធី​ជា​ច្រើន​ ទៀត​ដើម្បី​ធ្វើការ​កំណត់​ទៅ​លើ​ផ្នែក​ផ្សេងៗ​នៃ​កម្មវិធី​ការិយាល័យ​នេះ។

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...