Blogger Widgets

បើក Cmd ដោយ​គ្រាន់​តែ Right Click នៅ​លើ Folder

មិត្ត​ទាំង​អស់​គ្នា​ប្រា​កដ​ជា​ដឹង​ហើយ​នូវ​របៀប​បើក Cmd ជា​លក្ខណៈ​ធម្មតា។ ប៉ុន្តែ​ថ្ងៃ​នេះ CM នឹង​លើក​យក​នូវ​វិធី​ថ្មី​មួយ ដែល​អាច​ឲ្យ​យើង​បើក Cmd បាន​នូវ​ពេល​ដែល​យើង Right Click លើ Folder ហើយ​វា​នឹង​កំណត់ path របស់​ទីតាំង Folder ជាមួយ CMD តែ​មួយ​ដង។
សូម​ធ្វើ​តាម​ការ​ណែ​នាំ​ខាង​ក្រោម៖
មុន​ដំបូង​យើង​ត្រូវ Copy Code ខាង​ក្រោម ទៅ​ដាក់​នៅ​ក្នុង Notepad រួច Save វា​ជា File (.reg)
Windows Registry Editor Version 5.00 [HKEY_CLASSES_ROOT\Directory\shell\CommandPrompt]
@=”Command Prompt:”
[HKEY_CLASSES_ROOT\Directory\shell\CommandPrompt\Command]
@=”cmd.exe /k cd %1?


បន្ទាប់​មក​យើង​ត្រូវ Double-Click នៅ​លើ File នោះ

បន្ទាប់​មក​ទៀត​យើង​ត្រូវ​បើក Regeditដោយ​ចុច Start+Run រួច​វាយ Regedit

បន្ទាប់​ពី​លោត​ផ្ទាំង Regedit មក​ហើយ យើង​ត្រូវ​ចូល​ទៅ​ក្នុង
Computer>HKEY_CLASSES_ROOT>Directory>shell>CommandPrompt
រួច​យើង​ចុច Double-Clickលើ File Default ដែល​នៅ​ផ្នែក​ខាង​ស្តាំ រួច​វាយ​ពាក្យ Command Prompt Here នៅក្នុង​ Value data
បន្ទាប់​មក​ចុច​នៅ​លើ​ពាក្យ Command ​នៅ​ក្នុង CommandPromptដែល​នៅ​ផ្នែក​ខាង​ឆ្វេង

រួច Double-Click លើ File Defaultហើយ​វាយ​ពាក្យ cmd.exe /k cd %1 នៅ​ពី​ក្នុង Value Data
បន្ទាប់​ពី​បាន​កែ​ចប់​សព្វ​គ្រប់ យើង​ត្រូវ Log Off មួយ​សិន ពេល Log Off រួច​ហើយ យើង​អាច​ចូល​ទៅ​ក្នុង Cmd បាន ដោយ​គ្រាន់​តែ Right-Click លើ Folder ណា​មួយ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...